Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សំបូរដល់ម្លឹងផង? ដាក់គោលដៅពិនិត្យច្បាប់ចរាចរណ៍ឃាត់បានបុរស០៤នាក់ដកហូតថ្នាំញៀន២កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបុរស០៤នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់ថងតូច។
កាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី៣១តុលា២០១៦នៅផ្លូវ២០០៤ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះចាន់ វុធកែវ អាយុ២០មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ទី២ឈ្មោះសាំង សុភ័ត្ត្រ អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក
នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ទី៣ឈ្មោះញ៉ សារ៉ាត់ អាយុ២៤ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ទី៤ឈ្មោះភួង វាសនា អាយុ២៩ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិត្រពាំងល្វាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកំលាំងអត្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួុយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកំុពុងជិះម៉ូតូពីគ្រឿងឌុបគ្នាមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FF-8402និងមួយគ្រឿងទៀតម៉ាកកុបជ្រុងពណ៌ខៀវស្កាកលេខកំពង់ស្ពឺ1C-6047ឌុបគ្នាដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យខណះនោះសមត្ថកិច្ចក៍ហៅត្រួតពិនិត្យក៍ឃើញគ្រឿងញៀប្រភេទក្រាមសថ្លាក្នុងម្នាក់ៗមាន០១កញ្ចប់ៗថងតូចនៅជាប់ខ្លួនជនសង្ស័យពេលនោះកំម្លាំងសមត្ថកិច្ចឃើញទាន់ក៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លា០២កញ្ចប់ថង់តូច
ខាងលើជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅមុខមន្ទីពេទ្យព្រះកុសុមះគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

img_4653 img_4655 img_4657 1 of 4,891

ចំនួនអ្នកទស្សនា
  • 3
  • 618
  • 2,007
  • 8,765,121

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More