Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទិញរថយន្តបាន១ថ្ងៃចូលហាងម្លប់ស្បូវ នៅសង្កាត់ឬស្សីកែវស្រវឹងធ្លាក់ភ្នែក បើកចូលប្រឡាយទឹកស្អុយ

ភ្នំពេញ៖ បុរសម្នាក់ទើបតែទិញរថយន្តបានមួយថ្ងៃ ហើយ ជប់លាងរថយន្តថ្មី បើកបរមកពីជប់លាងវិញធ្លាក់ភ្នែកក៏បើករថយន្តធ្លាក់ចូលប្រឡាយទឹកល្អុយបាក់ទូក ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង ១៥នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចម៉ាត់ប្រឡាយបាក់ទូក ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស សេរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខភ្នំពេញ 2AF-8275 ចំណែកឯម្ចាស់មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាមានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបើកបរដោយម្នាក់ឯង ជិះតាមបណ្តោយផ្លូវបេតុ ក្នុងទិសដៅពីជើងទៅត្បួង ទើបចេញពីកន្លែងសុីផឹកនៅហាង មួយកន្លែងឈ្មោះហាងម្លប់ស្បូវ នៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកេវ ដោយបុរសខាងលើបានបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ លុះពេលជិះមកដល់ចំណុចផ្លូវលំ មាត់ប្រឡាយទឹកស្អុយបាក់ទូក ស្មានតែផ្លូវបត់ទៅផ្សារសាំហាន់ ក៏បានបួងចង្កូតបទស្តាំក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលចង្កូតធ្លាក់ក្បាយរថយន្តចូលម៉ាត់ប្រឡាយ តែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្រោយពីកើតហេតុ ម្ចាស់ខំស្រវេស្រវ៉ាបើកទ្វាររថយន្តឡើងគោកក្នុងស្ថានភាពស្រវឹងហៅម៉ូតូឌុបឡើងជិះទៅផ្ទះបាត់ដោយទុករថយន្តនៅកន្លែងកើតហេតុ។

លុះព្រឹកឡើងម្ចាស់រថយន្តបានជិះម៉ូតូឌុបមកកន្លែងកើតហេតុខាងលើវិញ ខណៈពេលមកដល់ឃើញអ្នកសារព័ត៌មានកំពុងថតផ្តិតយករូបភាពទៅផ្សព្វផ្សាយ ស្រាប់តែបុរសជាម្ចាស់រថយន្តបានស្តីឲ្យអ្នកសារព័ត៌យើងយ៉ាងខ្លាំងថា កុំថតជាប់រូបគាត់ បើថតតែរថយន្តបានហើយ បើហ៊ានថតរូបគាត់ ប្រយ័ត្នមានរឿងធំ មិនដឹងថាបុរសខាងលើនោះអាងខ្នងអ្វីទេ។

ក្រោយពីស្តីអោយអ្នកសារព័ត៌មានរួចមក បុរសខាងលើនេះ បានហៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅដាក់នៅការ៉ាស់ឡានដើម្បីជួសជុល៕ដោយ៖ស៊ុនតិច

img-20161031-wa0090img-20161101-wa0006var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More