លោកនាយកវិទ្យាល័យហ៑ុនសែនបូរី១០០ខ្នង រងការចោទ ថាបានឃុបខិតគ្នាយកតុសាលាចំនួន៦០០តុអោយសាលាផ្សេងទៀត
ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថាបានចោទប្រកាន់ទៅលោកនាយកវិទ្យាល័យហ៑ុនសែនបូរី១០០ខ្នងថាបានឃុបខិតគ្នាយកតុអង្គុយរបស់កូនសិស្សរៀនដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៑ុន សែន និងលោកជំទាវ លក់អោយសាលាឯកជន។ទីតាំសាលានេះស្ថិតនៅផ្លូវសហព័ន្ធរុស្សីភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ប្រភពប្រជាពលរដ្ឋបានប្រាប់ថាតុឈើអង្គុយរបស់កូនសិស្សរៀនជាច្រើនដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៑ុន សែន និងលោកជំទាវ ត្រូវបានលោកនាយក វិទ្យាល័យ ហ៑ុនសែនបូរី១០០ខ្នងបានខុបខិតគ្នាយកទៅលក់អោយទៅសាលាឯកជន(សាលាបង្រៀនគួរ)នាៗនៅខាងក្រោយវិទ្យាល័យខាងលើដោយតុឈើភាគច្រើនត្រូវបានអ្នកទិញយកទៅយកថ្នាំមកបាញ់លុបអក្សរដែលសរសេរថា(អំណោយ សម្តេច ហ៑ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ) ។
ពាក់ព័ន្ធនឹងកាលចោទប្រគាន់ខាងលើនេះលោកភោគ ផលបុណ ដែលជានាយកវិទ្យាល័យបានប្រាប់ថាវាមិនពិតទេបើដូចសំដីប្រជាពលរដ្ឋចោទប្រកាន់មែននោះគឺជាតួនាទីលោកគ្រូអ្នកគ្រូក្នុងសាលាជាអ្នកប្តឹងទៅក្រសួងមិនមែនប្រជាពលរដ្ឋកាត់មកប្តឹងទេ។
លោកបន្តថាតាមពិតរឿងតុឈើដែលប្រជាពលរដ្ឋឃើញនៅតាមសាលាឯកជននាៗនោះវាមានមែប៉ុន្តែកាលក់ឬមិនលក់គឺតាំងពីឆ្នាំ២០០៩ ជំនាន់លោកនាយក សែម សាវុធ មកម្លេះហើយលោកទើបមកកាន់បន្តកាលពីថ្ងៃទី២៨មិថុនាឆ្នាំ២០១០នេះទេ ដូចនេះមិនដឹងរឿងនិងទេ។
d.getElementsByTagName(‘head’)[0].appendChild(s);