Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពលរដ្ឋចាប់ចោរលួចម៉ូតូម្នាក់ ប្រគល់អោយ នគរបាលប៉ុស្តិ៍ទឹកថ្លា

ភ្នំពេញៈជនសង្ស័យម្នាក់ខណះលួចម៉ូតូប្រជាពលរដ្ឋបានហើយជិះចេញត្រូវបានគេឃើញទាន់ដេញចាប់បានភ្លាមប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងបង្ករភ្ញាក់ផ្អើលកាលពីម៉ោង១៣និង៣០នាទីនៅចំណុចភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះស៑ូ វិរៈ អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់បន្ទប់ជួលភូមិដីថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិកហអូងក្អាងឃុំក្អូងក្អាងស្រុកស្វាយទាបខេត្តស្វាយរៀង។

ដើមបណ្តឹងម្ចាស់ម៉ូតូឈ្មោះឃិត រតនៈ អាយុ២៥ឆ្នាំមុខរបរនិស្សិតស្នាក់នៅបន្ទប់ជួលជាន់ទី១ ភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។និងមាបស្រុកកំណើតភូមិអូរគ្រាលឃុំព្រៃស្វាយស្រុកមោងឫស្សីខេត្តវាត់ដំបង។

ប្រភពពីម្ចាស់ម៉ូតូបានប្រាប់ថាមុនកើតហេតុក្រោយពីចេញពីសាលាគាត់បានទុកម៉ូតូរបស់គាត់ម៉ាកកុប ជ្រុង សេ៥០ពណ៌ទឹកប្រាក់ពាក់ស្លាកលេខទ-៩៥៨២ ភព១ ខាងក្រោមផ្ទះជួលរួចក៍ឡើងទៅហូបបាយនៅជាន់ទី១លុះមួយសន្ទុះក្រោយស្រាប់តែបានលឺសំលេងបងប្រុសម្នាក់ឈ្មោះវ៉ាន់ ថុន គាត់ស្រែកហៅថាចោរបានលួចម៉ូតូគាត់ហើយពេលនោះគាត់បានចុះពីលើផ្ទះមកមើលឃើញប្រជាពលរដ្ឋចាប់បានទៅហើយនិងបានយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើកាសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូខាងលើមែន ខណះលួច បានជិះចេញស្រាប់តែមានគេឃើញចាប់ខ្លួនជាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើក្រោយសាកសួរបៅប៉ុស្តិ៍ហើយក៍ឃាត់ខ្លួនបណ្តោះអាសន្នយកទៅឃំុនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅតុលាការពេលក្រោយ។

afce2d6d-9b78-469e-ac63-80aff542f9ba bf14cea2-b1f9-450a-bf25-590a95aa08ec 1 of 4,904

ចំនួនអ្នកទស្សនា
  • 0
  • 136
  • 11,535
  • 8,788,047

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More