Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលខេត្តកោះកុង ប្រគល់ម៉ូតូកង់បីចំនួន១គ្រឿងទៅសាលាស្រុកមណ្ឌលសីមាទុកសម្រាប់ដឹកសម្រាម

កោះកុង៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូកង់បី ចំនួន១គ្រឿងជូនសាលាស្រុកមណ្ឌលសីមា ដើម្បីធ្វើការ ដឹកសម្រាម ក្នុងបរិស្ថាននៅតាមដងផ្លូវសាធារណៈ ដើម្បីកែលំអរហេដ្ឋារចនាសម្ព័នក្នុងស្រុកដើម្បីទាក់ទាញ ផ្នែកវិស័យទេសចរណ៏ ទៅភ្ញៀវជាតិនិងអន្តរជាតិចូលមកកំសាន្ត។លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ក្នុងការទទួលអំណោយម៉ូតូកង់បី ១គ្រឿងពីអភិបាលខេត្ត លោកសូមថ្លែងអំណរគុណចំពោះលោក ប៊ុន លើត អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះ ស្រុកមណ្ឌលសីមា ហើយលោកបានប្រគល់ម៉ូតូកង់បី ចំនួន១គ្រឿង ធុងដាក់សម្រាមចំនួន៦ធុង សម្រាប់ដាក់ សម្រាម ដឹកយកទៅចោល ដែលកន្លងមកស្រុកមណ្ឌលសីមាន មានការខ្វះខាតមធ្យោបាយដឹកសម្រាប់យកទៅចោលក្នុងការប្រមូលរួចរាល់។

លោក ហាក់ ឡេង បន្តថាចំពោះម៉ូតូកង់បី ជាអំណោយរបស់លោកអភិបាលខេត្ត លោកនិងយកទៅបម្រើការឲ្យចំគោលដៅក្រោមការចង្អុលបង្ហាញ និងណែនាំរបស់អភិបាលខេត្ត។

ជាចុងក្រោយលោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមឲ្យនាំគ្នាជួយថែរក្សាបរិស្ថានទាំងអស់គ្នាគឺដើម្បីខេត្តយើងស្រុកយើងបើកាលណា បរិស្ថានស្អាតសុខភាពក៏ល្អគ្រប់គ្នាហើយបរិស្ថានស្អាត វាអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលមកកំសាន្តស្រុកខេត្តបានច្រើនហើយអាចកាត់បន្ថយភាពក្រីក្របងប្អូនបានមួយកម្រិត នៅពេលមានភ្ញៀវជាតិនិងអន្តរជាតិដំណើរកំសាន្តបានច្រើន ហេតុដូច្នេះបងប្អូននាំគ្នាចូលរួមថែរក្សាបរិស្ថានដើម្បី ទីក្រុងស្អាត រម្មនីយដ្ឋានស្អាតសេវ៉ាល្អ៕ដោយ៖នាគស។

ab6a5c35-3764-4fa8-bfc3-0c797d4e2e03 b574ebb3-01ba-46cb-ab53-071612f87049 cc517b53-6a7c-4542-a24c-d25214b5e136

1 of 4,881

ចំនួនអ្នកទស្សនា
  • 1
  • 461
  • 1,424
  • 8,759,014

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More