Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនជាតិវៀតណាមម្នាក់ បានស្លាប់ សង្ស័យខ្យល់គរ និងគាំងបេះដូង

សៀមរាប៖ នៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប មានករណីជនជាតិវៀតណាមម្នាក់បានស្លាប់ នៅលើរ៉ឺម៉កម៉ូតូកងបី ខណៈពេលដែលបងថ្លៃ និងមិត្តភក្តិ បានដាល់គាត់ឲ្យក្រោកទើបដឹងថាគាត់បានដាច់ខ្យល់ស្លាប់បាត់ទៀតហើយ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល។បើតាមការបំភ្លឺរបស់បងថ្លៃ និងប្រពន្ធរបស់សព បានប្រាប់សមត្ថកិច្ចនគរបាលយើងថា ពួកគេទាំង១២នាក់ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បាននាំគ្នាផឹកស្រានៅផ្ទះស្ថិតក្នុងភូមិកើតហេតុខាងលើតាំងពីព្រឹក រហូតដល់ម៉ោង១៦ ថ្ងៃដ៏ដែល បាននាំគ្នាទៅផឹកបន្តនៅហាងម៉ែក្មេកពីរ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប លុះដល់ម៉ោងប្រហែល១០យប់ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ហើយបានសុំចេញមកដេកចាំនៅលើរ៉ឺម៉ក ចំណែកបងថ្លៃនិងមិត្តភក្តិបានបន្តផឹកធម្មតា លុះដល់ម៉ោងប្រហែល ០០ៈ១៥នាទីឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ពួកគេនាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញ បងថ្លៃនិងមិត្តភក្តិ បាននាំគ្នាដាស់ទើបដឹងថាគាត់ស្លាប់ ម៉្យាងវិញទៀតគាត់មានជំងឺបេះដូងផង។

កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះទៅធ្វើកោសល្យវិច្ឆ័យ និងក្រុមគ្រូពេទ្យមណ្ឌលចុងឃ្នៀសបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ និងគាំងបេះដូង។
ជនរងគ្រោះមានឈ្មោះ យ៉ យ៉ាំងវ៉េ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកក្រគរ ខេត្តពោធិសាត់ ហើយសព្វថ្ងៃស្នាក់នៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប មានមុខរបរជាកម្មករនេសាទ។
ក្រោយពីបានពិនិត្យ និងធ្វើកំណត់ហេតុរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តពោធិសាត់។

ដោយ រើត សុធី

14910363_421219564932821_8827161225108782598_n 14915616_421219358266175_6928567699820820169_n 14947897_421219404932837_6395589208139337649_n

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More