Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្រ្កាប (ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ) ចំនួន០៤ទីតាំង ឃាត់ខ្លួនទាំងមេទាំងកូន ចំនួន០៦នាក់ នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តម សេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទ បញ្ជាដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំ បញ្ជាកម្លាំងនគរបាលក្រុមបង្កាបង្រ្កាបនៃ ស្នងការដ្ឋានដោយមានលោកអនុសេនីយ៍ ទោ ឈឿង គឹមសុង ជាប្រធានបានចុះ បង្រ្កាបលែ្បង (ឆ្នោត) ចំនួន០៤ ទីតាំងនៅចំណុចសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៦ក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនទាំងអ្នកលក់ (មេឆ្នោត) និងអ្នកចាក់ (កូនឆ្នោត) ប្រុស ស្រីចំនួន ០៦នាក់និងរិបអូសវត្ថុតាងមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជូនមកស្នង ការដ្ឋាននគរបាលខេត្ត បាត់ដំបងដើម្បី ចាត់ការតាមនីតិ វិធី។

បើតាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌មាន ប្រសាសន៍ថាអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង លោកនឹងដឹក នាំធ្វើការបង្ក្រាបល្បែងស៊ីសង ល្បែងភ្នាល់គ្រប់ប្រភេទ ដែលកើតមានក្នុងខេត្តបាត់ដំបង ទោះក្នុងរូបភាព អ្វីក៏ដោយ លោកបន្តថា ករណីល្បែង (ហ្កេម) ដែលមានលួចលាក់លេង នៅទីតាំងបើក(អិនធើណែត) ដែលបាន លេចឡើងនូវព័ត៌មានមួយចំនួននេះ លោកនឹងធ្វើការស្រាវជ្រាវនិងបង្ក្រាបឲ្យខាងតែបាន ៕

image image image img_5103 img_5104 img_5105 img_5106 img_5107

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More