Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសវ័យចំណាស់ម្នាក់ផឹកស្រា រហូតកើតជំងឺសរសៃប្រាសាទ ចងកបញ្ចប់ជីវិតនៅលើដើមស្តៅ

សៀមរាប៖ លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា កាលពីវេលាម៉ោង០៨ៈ០៥នាទីព្រឹកថ្ងៃដ៏ដែល មានបុរសម្នាក់បានសម្រេចចិត្តយកកន្សែងចងកបញ្ចប់ជីវិតខ្លួនឯងនៅលើដើមស្តៅកម្ពស់៣ម៉ែត្រកន្លះ នៅវាលស្រែបណ្ដាលឲ្យស្លាប់។ករណីនេះកើតឡើងនៅភូមិគោកពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជនរងគ្រោះមានឈ្មោះ សែម សឿម ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ មានមុខរបរធ្វើស្រែ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារសពប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះ ជាមនុស្សញៀនស្រាជាប្រចាំ ធ្វើឲ្យគាត់មានជំងឺសរសៃប្រាសាទ អស់រយៈពេល២ឆ្នាំមកហើយ។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចនគរបាលពិនិត្យសាកសព ឃើញថាជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនឹងកន្សែងមែន ពីព្រោះប្រដាប់ភេទចេញទឹកកាមប្រលាក់ជាប់ខោ និងយោងទៅតាមការបំភ្លឺរបស់ក្រុមគ្រួសារសពផងនោះ។បច្ចុប្បន្នសពត្រូវក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ។

ដោយ រើត សុធី

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More