Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អធិការដ្ឋានខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ២៦នាក់ក្នុងនោះមានស្ត្រី១៣នាក់ទៅតុលាការក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា

ភ្នំពេញ:ជនសង្ស័យ២៦នាក់ក្នុងនោះមានស្ត្រី១៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី០២វិច្ឆិការ២០១៦នេះក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន២៦នាក់ក្នុងសុំនុំរឿង០៤ករណី

-ទី១ លេងល្បែងសីុសង(កន្ទុយលេខ.បៀ.និង
បាញ់អាប៉ោង) មានចំនួន១៦នាក់ស្ត្រី ១១នាក់
– ទី២ ហឹង្សាមាន ០៥នាក់ស្ត្រី១នាក់
-ទី៣ ជួញដូរគ្រឿងញៀនមាន០៣នាក់ស្ត្រីម្នាក់
ទី៤ ប្រើប្រាស់គ្រឿងញៀនមាន០២នាក់

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាស
ថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោកសេង ហៀង ព្រះរាជ អាជ្ញរងនៃ
អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន
បញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបល្បែងសីុសងគ្រប់ប្រភេទក្មេងទំនើងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍ជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមនិឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង២៦នាក់ខាងលើនេះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

img_5178 img_5179

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More