Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកេវ ផ្ទុះការតវ៉ារឿងទីតាំងស្តុកខ្សាច់បំផ្លាញផ្លូវ និងស្នើសូមសម្តេចនាយករដ្ឋមន្រ្តីមេត្តាជួយអន្តរាគមន៏ ​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាផ្ទុះការតវ៉ា ស្នើសូម

អោយសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអភិបាលរាជធានី និងលោកជា ពិសី ដែលជាអភិបាលខណ្ឌ ឬស្សីកែវ មេត្តាជួយអន្តរាគមន៏រឿងទីតាំងស្តុកខ្សាច់មួយកន្លែងបង្កការផលប៉ះពាល់បំផ្លាញផ្លូវជាប្រយោជន៏សារធារណជន។ ការលើកឡើងនេះត្រូវបានប្រជាពលរដ្ឋធ្វើឡើងក្បែរនឹងទីតាំងស្តុកខ្សាច់ តាមផ្លូវលំដែលរងការខូចខាត ស្ថិតក្នុងក្រុម១ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដែលមានប្រជាពលរដ្ឋជាច្រើននាក់ តំណាង៨០គ្រួសារ។

ប្រជាពលរដ្ឋបានអោយដឹងថា ផ្លូវនេះមានប្រវែង៩០ម៉ែត្រ មិននៅឆ្ងាយឯណាពីផ្ទះលោកចៅសង្កាត់ ហើយដើមឡើយផ្លូវនេះបានក្រាលថ្ម មិនដែលមានការពិបាកនោះទេបើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយបានត្រឹមតែមានផុកបន្តិចបន្ទួច ទើបកន្លងទៅប្រហែលជា៦ខែប៉ុណ្ណោះបន្ទាប់ពីទីតាំងស្តុកខ្សាច់មួយនេះបានមកដល់ ផ្លូវក្លាយទៅជាពិបាក។ ហើយបញ្ហាខាង លើនេះដែរត្រូវបានប្រជាពលរដ្ឋរាយការណ៏ជូនអាជ្ញាធរសង្កាត់ច្រើនដងមកហើយ ដែលមានលោកហ៊ូ សាម៉ន ជាចៅសង្កាត់ស្វាយប៉ាក តែស្ងាត់បាត់ៗ។ ទោះយ៉ាងនេះក្តីក្នុងការត្អូញត្អែរនោះ គេបានត្រឹមឃើញលោកចៅសង្កាត់រូបនេះ បានត្រឹមតែឈរមើលពីចម្ងាយនៃថ្នល់ម្ខាងតែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះនៅម្សិលម៉ិញនេះ ប្រជាពលរដ្ឋបានលើកឡើងថាពួកគាត់បានធ្វើការផ្តិតមេដៃ ដើម្បីអោយមានការដោះស្រាយបញ្ហានេះដែរ យកទៅជូនទៅខាងសាលាសង្កាត់ តែព្រឹកឡើងត្រូវបានខាងមេភូមិកាន់លិខិតនោះបញ្ជូនស្នាមមេដៃមកអោយប្រជាពលរដ្ឋវិញ។

ជាមួយគ្នានៃការត្អូញត្អែររបស់ប្រជាពលរដ្ឋយើងនេះដែរ លោកបានស្នើសូមដល់ក្រសួងពាក់ព័ន្ធមេត្តាជួយពិនិត្យអំពីបញ្ហានេះផង ជាពិសេសប្រជាពលរដ្ឋបានលើកដៃស្នើសូមសម្តេចនាយករដ្ឋមន្ត្រីមេត្តាជួយអន្តរាគមន៏ ក៏ដូចជាអភិបាលរាជធានី និងលោក ជា ពិសី ដែលជាអភិបាលខណ្ឌឬស្សីកែវមេត្តាជួយ។

តែបើតាមម្ចាស់ទីតាំងខ្សាច់ខាងលើបានអោយដឹងថា នៅថ្ងៃស្អែកទី០៣ វិច្ឆិកាខាងមុខនេះ ខាងក្រុមហ៊ុននឹងជួយជួសជុលផ្លូវនេះឡើងវិញ ដោយថាថ្ងៃនេះខាងក្រុមហ៊ុនមានបញ្ហាអំពីគ្រឿងចក្រ។ ទោះយ៉ាងនេះក្តីយើងពុំទាន់ដឹងនៅឡើយទេថា ថ្ងៃស្អែកនឹងមានការជួសជុលឬយ៉ាងណា។

ពាក់ព័ន្ធជាមួយករណីខាងលើនេះ អភិបាលខណ្ឌឬស្សីកែវ លោកជា ពិសី បានអោយបណ្តាញព័ត៌មានធីអិនអិនយើងដឹងថាចំពោះបញ្ហារបស់ប្រជាពលរដ្ឋក៏ដូចជាបញ្ហារបស់ក្រុមគ្រួសារលោកផ្ទាល់ផងដែរ លោកមិនទុកអោយប្រជាពលរដ្ឋរបស់លោករងទុក្ខមានការរងារនោះឡើយ ហើយភ្លាមនោះដែរលោកបានអោយក្រុមការងាររបស់លោកដែលជាអភិបាលរងខណ្ឌលោកប្រាជ្ញ សីហា ចុះទៅត្រួតពិនិត្យអំពីបញ្ហានេះហើយដើម្បីឆ្លើយតបបម្រើទៅប្រជាពលរដ្ឋរបស់លោក។

អភិបាលខណ្ឌឬស្សីកែវរូបនេះបានបន្ថែមអោយដឹងទៀតថា ប្រសិនបើប្រជាពលរដ្ឋណាមានបញ្ហា អាចទាក់ទងឬធ្វើលិខិតចូលមកខាងសាលាខណ្ឌក៏បានដើម្បីផ្តល់ដំណឹងចែករំលែកគ្នាក្នុងការសហការដើម្បីទទួលបានការរីកចំរើនក្នុងមូលដ្ឋាន៕

5326ec59-f680-4c32-a945-4b09632ae4e7 aaded622-aa05-4712-b815-3f8eb088bf65 fb46812c-9b9b-4184-ad74-036beb4088f7}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More