Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នារីម្នាក់ត្រូវរថយន្តដឹកឥដ្ឋកិនបែកក្បាលស្លាប់ភ្លាមៗនៅសង្កាត់គីឡូម៉ែត្រលេខ៦

ភ្នំពេញ៖ នារីម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ស្របទិសគ្នាជាមួយរថយន្តដឹកឥដ្ឋ ក៏ត្រូវបានរថយន្តទាក់ដៃចង្កូតដួលបោកចូលខាងក្រោមរថយន្តបណ្តាលអោយកិនក្បាលបែបក្បាលភ្លាមៗយ៉ាងអាណោចអាធម៌។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខរោងចក្រ៣ជាន់ ក្រុម៧ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ ឡៃ ស្រីនាង អាយុ ២០ឆ្នាំ មុខរបរ អ្នករត់តុ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួន ខណ្ឌសែនសុខ។ ចំណែកឯម្ចាស់រថយន្តបង្ក ក្រោយពីកើតហេតុបានរត់គេខ្លួនបាត់។

បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក ឃ្លិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-8720 ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0292 ចំនុះ ១តោនកន្លះ បានបើកមកទាក់ដៃចង្កូតម៉ូតូបណ្តាលអោយដួលចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការទំនាក់ទំនងទៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចមក បានប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕ដោយ៖ ស៊ុនតិច

27f7d872-c78f-4f79-b360-79b90cc52127 519a118d-f7e7-4050-9447-e0fd5cef09df ecaf56c7-c7f4-45d0-9a9c-773a4d6f51ef

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More