Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អធិការនគរបាលស្រុកពោធិ៍រៀង បានដឹកនាំកម្លាំងក្រោមឱវាទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណជាង ៦០០ នាក់ចុះទប់ទឹក និងជួសជុលផ្លូវ

ព្រៃវែង៖ នាព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះលោកវរសេនីយ៍ត្រី ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង បានដឹកនាំកម្លាំងក្រោមឱវាទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណជាង ៦០០ នាក់ ចុះទប់ទឹក និងជួសជុលផ្លូវ ចំណុចគល់ស្ពានកំពង់ខ្សាច់ដល់ ភូមិពោធិ៍រៀងត្បួង មានចម្ងាយ ប្រមាណ ៣៥០០ ម៉ែត្រ ដែលទទួល រងការខូចខាត ដោយសារទឹកភ្លៀង ។ ក្រៅកិច្ចការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សុត្ថិភាពសង្គម ជូនប្រជាពលទូទាំងស្រុកស្វាយអន្ទរ ដោយឃើញ ការលំបាក របស់បងប្អូនប្រជាពលរដ្ឋផងនោះ សមត្ថកិច្ចមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សង្គមជាតិ រាល់សកម្មភាពនានាអស់ទាំងនេះត្រូវបានប្រជាពលរដ្ឋសាទរ សប្បាយចិត្ត ហើយគាំទ្រនិងសហការជាមួយ សមត្ថកិច្ចយ៉ាងសកម្ម ៕

65aa11a6-beac-4899-983e-9daac8bdc019 b2ff6efc-0b59-4044-9c9e-d9417bf8bf02 f61d95dc-426b-4d77-a90f-40b24cbb3215

1 of 4,895

ចំនួនអ្នកទស្សនា
  • 1
  • 47
  • 1,546
  • 8,767,832

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More