Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មន្ទីរសាធារណះការ ខេត្តសៀមរាបថា ផ្លូវវត្តចកខូចតាំងពីឆ្នាំ២០១៣ គ្រោងជួសជុល ឡើងវិញ២០១៧

ខេត្តសៀមរាប៖ ជាការឆ្លើយតប ក្រោយគេហទំព័រ សៀមរាបប៉ុស្ដិ៍ ចេញផ្សាយ នៅថ្ងៃទី១ខែ វិច្ឆិកាឆ្នាំ២០១៦និង សេចក្តីអំពាវនាវ អំពីកង្វល់របស់ ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងភូមិទាំង៥ គឺភូមិស្វាយព្រៃ ភូមិពោធិបុស្ស ភូមិភ្ញាជ័យ ភូមិគោកក្រសាំង ភូមិកន្ត្រក និង អារាមវត្តចក ក្នុងសង្កាត់ស្វាយដង្គុំ ចំពោះការខូចខាត ផ្លូវក្រាលកៅស៊ូ មួយខ្សែរហៅ ផ្លូវវត្តចក ដែលលាតសន្ធឹង ពីផ្លូវបំបែកក្រវ៉ាត់ ក្រុងខាងលិច សាកលវិទ្យាល័យ ប៊ៀលប្រាយ រហូតដល់សង្កាត់សំបួរ។

មន្ទីរសាធារណះ និងដឹកជញ្ជូន ខេត្តសៀមរាប បានឆ្លើយ តាមរយះ Comment ក្នុងអាខោន ហ្វេប៊ុក សៀមរាប ប៉ុស្ដិ៍ថា៖
ករណីផ្លូវនេះ(RP267) ទទួលរងការខូចតាំងពី2013 ដែលពេលនោះ មានរងការទឹកលិច ឬក៏ទឹកជន់ដែល កំណាត់ផ្លូវទូទៅ ក្នុងខេត្តបាត់បង គុណភាពជាច្រើន។ ហើយមានកត្តា ជាច្រើនរួមផ្សំ ដែលអ្នកបច្ចេកទេកយើង កំពុងសិក្សាស្នើសុំ ក្នុងទិសដៅជួសជុល ស្តារវិញក្នងឆ្នាំ2017នេះ។

គួបញ្ជាក់ថា កាខាងក្រោមនេះ ជាការអំពាវ របស់ប្រជាពលរដ្ឋ។ សេចក្តីអំពាវនាវ អំពីកង្វល់របស់ ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងភូមិទាំង៥ គឺភូមិស្វាយព្រៃ ភូមិពោធិបុស្ស ភូមិភ្ញាជ័យ ភូមិគោកក្រសាំង ភូមិកន្ត្រក និង អារាមវត្តចក ក្នុងសង្កាត់ស្វាយដង្គុំ ចំពោះការខូចខាត ផ្លូវក្រាលកៅស៊ូ មួយខ្សែរហៅ ផ្លូវវត្តចក ដែលលាតសន្ធឹង ពីផ្លូវបំបែកក្រវ៉ាត់ ក្រុងខាងលិច សាកលវិទ្យាល័យ ប៊ៀលប្រាយ រហូតដល់សង្កាត់សំបួរ។

តាំងនាមខ្ញុំតំណាងអោយ ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលកំពុងរស់នៅហើយ នឹងអាស្រ័យផ្លូវថ្នល់ មួយខ្សែនេះ សំរាប់ការធ្វើដំណើរ ប្រកបមុខរបរប្រចាំថ្ងៃ ដឹកជញ្ជូនបន្លែ ត្រីសាច់ អាជីវករក្នុងផ្សារនិង ជាពិសេសសំរាប់កុមារ៉ា កុមារី មកពីភូមិទាំង៥ ដែលចំណុះអោយ សាលាបឋមសិក្សា និង វិទ្យាល័យវត្តចក កំពុងតែទូលរែក និង ស្ពាយនូវកង្វល់ទុក្ខ ព្រួយមួយនេះជារៀងរាល់ថ្ងៃ ដោយការធ្វើដំណើររ បស់គាត់ជូបការលំបាក យឺតយ៉ាវ ដូចជាផ្លូវរអិលបែកភក់ ក្រលុកជ្រៅៗខ្លាំង ស្ទើរកើតជាត្រពាំង សាចប្រឡាក់ ទឹកដីក្រហម ដល់សំលៀកបំពាក់ និងមិនអាចធ្វើដំណើរ ដោយថ្មើរជើងបាន ទៀតផងសំរាប់ សិស្សានុសិស្ស និងព្រះសង្ឃដែលចេញ និមន្តបិណ្ឌបាត ។

អាស្រ័យដូចហេតុ នៃសេចក្តីអំពាវនាវខាង លើនេះ ខ្ញុំសូមជំរាបជូនដំណឹង ក៍ដូចជាជូន របាយការណ៍ដល់ មន្ត្រីសាធារណៈការ និង ដឹកជញ្ជូន និងតំណាងរាស្ត្រ ព្រមទាំងលោកអភិបាល នៃគណៈអភិបាលក្រុង និង ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត សូមមេត្តាចុះជួយ ដោះស្រាយកង្វល់ ជូនយើងខ្ញុំ ដោយក្តីអនុគ្រោះបំផុត។
ធ្វើនៅថ្ងៃទី01 ខែ វិច្ឆិកា ឆ្នាំ 2016

សូមរំលឹកថា ផ្លូវដែល ប្រជាពលរដ្ឋ បានលើកឡើង ខាងលើ បានទទួល រងការខូច យ៉ាងធ្ងន់ធ្ងរ ដោយមានការ លើកឡើងថា ក្រុមរថយន្ត ដឹកដី ធ្វើចរាចណ៍ លើផ្លូវនេះ ជាអ្នកបំផ្លាញ៕

srnews-post363

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More