Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខ្ចីម៉ូតូជិះទៅទិញបបរមួយភ្លេតហើយយកទៅបាត់

ភ្នំពេញ៖ យុវជនជាជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ម៉ូតូចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចដោយជាប់ពាក់ព័ន្ធរំលោភលើសេចក្តីទុកចិត្ត(ខ្ចីម៉ូតូជិះទៅទិញបបរមួយភ្លេតហើយយកទៅបាត់)។ឃាត់ខ្លួនយុវជនខាងលើកាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២វិច្ឆិការ២០១៦នៅខាងត្បូងផ្សារត្រពាំងឈូកភូមិត្រពាំងឈូកសង្កាត់ទេកថ្លា ខណ្ឌសែនសុខ។

យុវជនជាជនសង្ស័យឈ្មោះម៉ាន វី អាយុ១៩ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូមិស្នួលឃុំ២ធ្នូស្រុកក្រចេះខេត្តក្រចេះ។
ដើមបណ្តឹងឈ្មោះសុន ស្រីអូន ភេទស្រីអាយុ២៩ឆ្នាំមុខរបរធ្វើចំការស្នាក់នៅភូមិចំប៉ាលើឃុំព្រែក
អំបិលស្រុកស្អាងខេត្តកណ្តាល។

ប្រភពពីដើមបណ្តឹងបានប្រាប់ថាកាលពីព្រឹកថ្ងៃទី២១តុលា២០១៦បុរសម្នាក់ឈ្មោះ ម៉ាន វី បានខ្ចីម៉ូតូរបស់គាត់ម៉ាកទ្រឹមសង់សេ១២៥សេរី២០១៥ដោយប្រាប់ថាទីទិញបបរមួយភ្លេតយកកេចខ្លួនទៅបាត់រហូតតែម្តងរហូតដល់ម៉ោងខាងលើបានឃើញជនសង្ស័យក៍ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានយកម៉ូតូដើមបណ្តឹងខាងលើពិតប្រកដមែនប៉ុន្តែខ្លួនបានចាញ់បោកមិនភ័ត្ត្រម្នាក់ទៀតដែលខ្ចីបន្តទៅបាត់ដែល។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនយកទៅសាកសួរប៉ុន្តែក្រោពីសាកសួរឃើញថាករណីនេះបានឆបោកនៅភូមិចំប៉ាលើឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាលដូចនេះបានប្រគល់ជនសង្ស័យទៅខេត្តកណ្តាលវិញ។

1fc7d5b6-7013-457c-a30b-ec951b72de03 a0a6096d-b1fc-4080-9164-3f8aaf1fb39a 1 of 4,889

ចំនួនអ្នកទស្សនា
  • 2
  • 1,099
  • 2,045
  • 8,763,595

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More