Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកគ្រឿងញៀន និងដែកឆ្កិះសោរ

 ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនខណៈឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី ៣ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចតាមបណ្ដោយផ្លូវ២០០៤ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហតុខណៈកម្លាំងចម្រុះកំពុងធ្វើការល្បាតក្នុងមូលដ្ឋានតាមបណ្ដោយផ្លូវ២០០៤ក៍ប្រទះឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSXពណ័ខ្មៅពាក់ស្លាកលេខ ក្លែងក្លាយ ភ្នំពេញ 1FJ- 0256ហើយឃើញអ្នកទាំងបីជិះម៉ូតូគួរសង្ស័យ ក៍បានឃាត់ដើម្បីធ្វើការឆែកឆេរ ពេលនោះស្រាប់តែប្រទះឃើញកញ្ចប់ថ្នាំញៀនមួយកញ្ចប់និងដែកឆ្កិះសោរចំនួនមួយនៅលើខ្លួនជនរងគ្រោះម្នាក់ក្នុងចំនោមបីនាក់នោះ។

ក្រោយមកកម្លាំងសមត្ថកិច្ចក៍បានឃាត់និងបាននាំខ្លួនជនសង្ស័យទាំងបីនាក់នៅយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។

ជនសង្ស័យទាំង៣នាក់ខាងលើមានឈ្មោះ

ទី១ ឈ្មោះ លី ដារ៉ូ ហៅ ពងទា អាយុ២៦ មុខរបរមិនពិតប្រាកដ ស្នាក់នៅ៦ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទី២ ឈ្មោះ ចន សុង អាយុ១៨ មុខរបរជាងជួសជុលពិដាន ស្នាក់នៅក្រាំងធំ ស្រុកបាទី ខេត្តតាកែវ។

ទី៣ ឈ្មោះ ចាន់ សុភក្រ្ដ័ អាយុ ២៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្បច្ចុប្បន្នអ្នកទាំងបីកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី។

05fadd88-f6ab-497e-aaed-2093943326c3 8b0178e4-0034-4ad6-b005-78d75c65e740 16754614-ba00-42fe-93e7-d5815ea3d9aa

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More