Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សាលាខណ្ឌសែនសុខបានរៀបចំសិក្ខាសាលាសមាហរណកម្មនិងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី០៣ ខែវិច្ឆិការឆ្នាំ២០១៦ សាលាខណ្ឌសែនសុខបានរៀបចំសិក្ខាសាលាសមាហរណកម្មនិងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ក្រោមវត្ដមានលោក ត្រាក់ ថៃសៀង អភិបាលរង រាជធានីភ្នំពេញនិងមានការចូល រួមពីលោក យឹម រ័ត្ន អនុប្រធានក្រុមប្រឹក្សាខណ្ឌ លោកបឹុលកុសល អភិបាលខណ្ឌ ចៅសង្កាត់ទាំង៤ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

នៅក្នុងពិធីបើកសិក្ខាសាលានេះលោកអភិបាលខណ្ឌបានបញ្ជាក់ថា“ថ្ងៃនេះរដ្ឋបាលខណ្ឌរៀបចំសិក្ខាសាលានេះ ផ្សព្វផ្សាយគម្រោងវិនិយោគ អទិភាព៣ឆ្នាំរំកិល(២០១៧-២០១៩)របស់រដ្ឋបាលខណ្ឌ សំរាប់អនុវត្តិឆ្នាំ២០១៧នេះគម្រោងអធិភាពរបស់សង្កាត់ទាំង៤មានចំនួន៩៤គំម្រោងនិងគំម្រោងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិលខណ្ឌ (២០១៧-២០១៩)
មានចំនួន៨៨គំម្រោង”។គម្រោងដែលអនុវត្ដទៅទទួលបានជោគជ័យនៅថ្នាក់សង្កាត់ដោយមានទិន្នន័យពិតប្រាកដលើចំនួនគម្រោងនិងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ ។

ក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខណ្ឌ មានកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកា វិនិយោគសម្រាប់អនុវត្ដគម្រោងប្រចាំឆ្នាំនីមួយៗរបស់ខណ្ឌ ។កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះត្រូវបានរៀបចំរួចហើយរដ្ឋបាលខណ្ឌនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោងនិងទឹកប្រាក់ដែលត្រូវអនុវត្ដក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលជាផ្នែកមួយនៃដំណើរការធ្វើឱ្យមានរដ្ឋបាលឯកភាពនៅថ្នាក់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដក្រុង ស្រុក ខណ្ឌ ដែលក្នុងច្បាប់នោះ មាត្រា
៣៧ចែងថា “ក្រុមប្រឹក្សា ត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំតាមការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំ ។

ក្នុងពិធីនេះដែរលោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញបានបង្ហាញការចាប់អារម្មណ៍ និង
វាយតម្លៃខ្ពស់ពីសិក្ខាសាលាមួយនេះ មាន៤ចំណុះ
១-ហេដ្ឋារចនាសម្ព័ន្ធ

ទី២- សមាហរណកម្ម
ទី៣-ប្រសិទ្ធិភាព

និងទី៤សង្គមកិច្ច ហើយបានលើកឡើងថានឹងជួយតម្រង់ទិសរាល់សកម្មភាពរបស់រដ្ឋបាលខណ្ឌមានដំណើរស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ៕

316e166e-c08c-495a-a8ad-67a3540a635e b4130928-218f-4c16-9c96-ed8bdd4fdc0d1cf53d61-822d-43bd-9038-b021e92d6ec835b145a1-a13b-4254-a209-313a962c73ec 87d67e11-9f34-4e48-b887-bd3fa351b420 449c2edc-a99e-4cfc-83ff-2f55e7001f0c 51734f4a-1e6f-470c-846f-48d015cb4d44 c4dfae85-e3ce-46ba-a8c6-725e95a16bd2 e73c1431-143b-49e3-8592-800f61b1c594} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More