រូបសំណាករូបពីរ : បារាំងបានកសាងនៅឆ្នាំ១៩២៥
ដើម្បីជាការរំលឹកដឹងគុណដល់កម្ពុជាដែលបានបញ្ជូនទ័ពទៅជួយបារាំងក្នុងសង្គ្រាមលោកលើកទី១ ប៉ុន្តែត្រូវបានខ្មែរក្រហម បំផ្ទុះអោយក្លាយជាបំណែកៗនៅទសវត្សរ៍ឆ្នាំ១៩៧០!
រូបពីរ ឫស្តូបនិមិត្តរូបនៃមិត្តភាពកម្ពុជា-បារាំងជារូបសំណាកដែលអាជ្ញាធរបារាំងបានកសាងឡើងនៅលើសួនច្បារទល់មុខស្ថានទូត បារាំង (ទីតាំងបច្ចុប្បន្នស្ថិតនៅខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ) ទល់មុខស្ថានទូតបារាំង) ដើម្បីជាការរំលឹកដល់ជ័យជំនះ លើសង្គ្រាមលោកលើកទី១ផងនិងជាការដឹងគុណដល់កម្ពុជាដែលបានបញ្ជូនកងទ័ពទៅជួយច្បាំងបារាំងក្នុងសង្គ្រាមលោកលើកទី១ផងដែរ។
រូបសំណាកនេះ បានសម្ពោធនៅឆ្នាំ១៩២៥ យ៉ាងអធិកអធមបំផុត ដោយមានការយាងជាអធិបតីពីព្រះមហាក្សត្រ ព្រះបាទ
ស៊ីសុវត្ថិ និងអ្នកមុខអ្នកការបារាំង ព្រមទាំងវត្តមាននៃព្រះអង្គម្ចាស់ មុនីវង្ស ដែលអនាគតជាព្រះមហាក្សត្រកម្ពុជា ផងដែរ។
នៅលើរូបធំទាំងមូល មានរូបទាហានពីរនាក់ដែលម្នាក់រាងខ្ពស់ជាទាហានបារាំង ឯម្នាក់ទៀតតូចជាងបន្តិច នោះជាទាហានខ្មែរ។ ដូច្នេះហើយបានជាគេហៅរូបយ៉ាងធំទាំងមូលថា «រូបពីរ» ឬជាភាសាបារាំងថា Monument aux Morts។
សព្វថ្ងៃនេះអ្នកទៅទស្សនាសារមន្ទីរជាតិ ក្រុងភ្នំពេញ តែងតែចាប់អារម្មណ៍លើបំណែកចម្លាក់អំពីសំរឹត មានរូបដំរី និងរូបមនុស្ស នៅក្នុងទីធ្លាបរិវេណជុំវិញអាគារសារមន្ទីរជាតិ។ ការខូចខាតក្លាយមកជាបំណែកនេះ កើតឡើងនៅទសវត្ស១៩៧០ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ គឺថាគេដាក់គ្រាប់បំផ្ទុះ ធ្វើឲ្យខូចហិនហោចដោយចេតនា។
គំនិតដែលនៅពីក្រោយការបំផ្ទុះនោះ គឺគេយល់ថា រូបទាំងមូលនេះជានិមិត្តរូបនៃភាពខ្ញុំគេ។ ម្យ៉ាងទៀត រូបនេះស្ថិតនៅមុខស្ថានទូត បារាំងទៀតផង ដែលធ្វើឲ្យអ្នកកាន់អំណាចរបបនោះកាន់តែងាយបកស្រាយថា ជានិមិត្តរូបខ្មែរខ្ញុំបារាំង។
Source : Page មរតកកម្ពុជា