Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

ភ្នំពេញ៖  ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀនកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោងប្រហែល១៤និង៣០នាទីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ុស្ដិ៍នគរបាលកន្ទោកបានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចបន្ទប់ជួលលេខ២០២ បុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្ដិការនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនបានជនសង្ស័យបានចំនួន០២នាក់ដែលមានឈ្មោះដូចខាងក្រោម៖
1-ធី រដ្ឋា ភេទប្រុស អាយុ18ឆ្នាំមានទីលំនៅ បន្ទប់ជួល202 ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(អ្នកលក់គ្រ.ញ)ឃាត់ខ្លួន
2-សុីម ម៉ៅ ភេទប្រុស អាយុ22ឆ្នាំ (អ្នកជក់)ឃាត់ខ្លួនភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ថង់តូច, ដាវ០១ដើម,កាំបិតបុ័ងតោ០១ដើម,និងឧបករណ៍ប្រើប្រាសគ្រឿងញៀន០១ចំនួន,ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងកំពុងកសាងសំណុំរឿងទៅតុលាការ។

img_5687 img_5688} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More