Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្លូវចេះប្រែក្រឡា! ពីគ្រួក្រហម ទៅពណ៌មាសនិងអណ្ដូងចិញ្ជឹមត្រី ស្ថិតនៅភូមិ4ក្រុងខេមរៈភូមិន្ទ

ខេត្តកោះកុង៖ប្រភព សេចក្តីអំពាវនាវអំពីកង្វល់របស់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ថឹតនៅភូមិ04 ក្នុងសង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង មានការត្អូញត្អែរចំ ពោះការខូចខាត ផ្លូវក្រាល គ្រោះក្រហមនេះ ប្រភព ប្រជាពលរដ្ឋ ដែលកំពុងរស់នៅហើយ នឹងអាស្រ័យផ្លូវថ្នល់ មួយខ្សែនេះ សំរាប់ការធ្វើដំណើរ ប្រកបមុខរបរប្រចាំថ្ងៃ ដឹកជញ្ជូនបន្លែ ត្រីសាច់ អាជីវករក្នុងផ្សារនិង ជាពិសេសសំរាប់កុមារ៉ា កុមារី ដែលចំណុះអោយ សាលាបឋមសិក្សា និង វិទ្យាល័យកោះកុង កំពុងតែទូលរែក និង ស្ពាយនូវកង្វល់ទុក្ខ ព្រួយមួយនេះជារៀងរាល់ថ្ងៃ ដោយការធ្វើដំណើររបស់គាត់ជូបការលំបាក យឺតយ៉ាវ ដូចជាផ្លូវរអិលបែកភក់ ក្រលុកជ្រៅៗខ្លាំង ស្ទើរកើតជាត្រពាំងចិញ្ជឹមត្រី បាចសាចប្រឡាក់ ទឹកដីក្រហម ដល់សំលៀកបំពាក់ ទៀតផងសំរាប់ សិស្សានុសិស្ស និងព្រះសង្ឃដែលចេញ និមន្តបិណ្ឌបាត ។

អាស្រ័យដូចហេតុនេះប្រជាពលរដ្នក៏ដូចសិក្សានុសិក្សមាន សេចក្តីអំពាវនាវខាង លើនេះ ជំរាបជូនដំណឹង ក៍ដូចជាជូន របាយការណ៍ដល់ មន្ត្រីសាធារណៈការ និង ដឹកជញ្ជូន និងតំណាងរាស្ត្រ ព្រមទាំងលោកអភិបាលក្រុង ខេមរៈភូមិន្ទ លោកភូ វិបុល សូមមេត្តាចុះជួយ ដោះស្រាយកង្វល់ ជូនពលរដ្ន ដោយក្តីអនុគ្រោះបំផុត។ដោយ៖នាគសកោះកុង

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More