Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(វីដេអូ) បញ្ជូនខ្លួនជនសង្ស័យ២២នាក់ទៅតុលាការក្នុងសុំនុំរឿង០៨ករណីផ្សេងគ្នា

ភ្នំពេញ:ជនសង្ស័យ២២នាក់ក្នុងនោះមានស្ត្រី០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង០៨ករណីផ្សេងគ្នា។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី០៤វិច្ឆិការ២០១៦នេះក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន២២នាក់ក្នុងសុំនុំរឿង០៨ករណី

-ទី១ លេងល្បែងសីុសង(កន្ទុយលេខ) មាន០៣នាក់ស្ត្រី ០២នាក់
– ទី២ ហឹង្សាមាន ០១នាក់
-ទី៣ រក្សាទុកគ្រឿងញៀនមាន០៤នាក់
-ទី៤ ប្រើប្រាស់គ្រឿងញៀនមាន០៣នាក់ស្ត្រីម្នាក់
-ទី៥ ល្បែងសីុសង(បាញ់អាប៉ោង) ០៣នាក់
-ទី០៦ ល្បែងសីុសង (លេងបៀ)០៦នាក់
-ទី០៧ រំលោភទំនុកចិត្ត(ឆបោក) ០១នាក់
-ទី០៨ អំពើលួច ០១នាក់

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោកសេង ហៀង ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបល្បែងសីុសងគ្រប់ប្រភេទក្មេងទំនើងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍ជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមនិឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង២២នាក់ខាងលើនេះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

1 of 4,875

ចំនួនអ្នកទស្សនា
  • 1
  • 128
  • 2,117
  • 8,754,917

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More