Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូដេញតាមកៀរប្លន់យកម៉ូតូZOOMER.X​

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញមកពីលេងទាត់បាល់នៅម្ដុំផ្លូវ២០០៤បំណងទៅផ្ទះត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងដេញមិនចាំម៉ាកតាមកៀរផ្ដួលបំណងប្លន់យកម៉ូតូZOOMER.X តែសំណាងល្អយកមិនបានជនសង្ស័យបានបើកម៉ូតូគេចបាត់ស្រម៉ោលតែម្ដង។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦តាមបណ្ដោយផ្លូវ២៧១ត្រង់ចំណុចមុខ ហាងកាត់ដេសំលៀកពាក់ យីហោ រតនៈរចនាម៉ូដ ស្ថិតក្នុង សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះ ថាវ វីរៈភេទប្រុសអាយុ៣០ឆ្នាំធ្វើ មុខរបធ្វើការក្រុមហ៊ុនឯកជនស្នាក់នៅម្ដុំវត្តដំបូកខ្ពស់សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមសម្ដីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា
មុនកើតហេតុគាត់បានចេញមកពីលេងបាល់នៅម្ដុំផ្លូវ២០០៤ដោយជិះម៉ូតូម៉ាកZOOMER.Xពណ៌សពាក់ស្លាកលេខភ្នំពេញ 1FO.8181ជិះម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១បំណងត្រឡប់ទៅផ្ទះពេលខ្លួនគេជិះចុះពីលើស្ពានអាកាសស្ទឹងមានជ័យខ្លួនបានដឹងថាមានគេតាមទើបបន្ថែមល្បឿនរហូតមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យ បានបើកម៉ូតូដេញពីក្រោយរួចគៀម៉ូតូជនរងគ្រោះអោយដួលអូសប្រហែល២០ម៉ែត្ររបួសស្រាល។ ហើយជនសង្ស័យឃើញសភាពការមិនស្រួលក៏បានបើកម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានតេហៅប្រពន្ឋនិងបងប្អូនឲ្យមកយកទៅផ្ទះតែមិនបានទៅដាក់ពាក្យនោះទេដោយគិតថាមិនបានបង់ទ្រព្យសម្បត្តិហើយ ក៏នាំគ្នាឡើងជិះម៉ូតូទៅផ្ទះបាត់ទៅ៕

img-20161104-wa0038 img-20161104-wa0036

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More