Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលខណ្ឌសែនសុខដាក់គោលដៅពិនិត្យច្បាប់ចរាចរណ៍ឃាត់បានបុរស០៨នាក់ដកហូតថ្នាំញៀន០៦កញ្ចប់តូច

ភ្នំពេញ៖  កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបុរស០៨នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៦កញ្ចប់ថងតូច។កាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី៤វិច្ឆិការ២០១៦នៅផ្លូវ២០០៤ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ប្រាក់ រតនា អាយុ២៩ឆ្នាំទី២ឈ្មោះផែន សុភ័ត្ត្រ អាយុ២៧ឆ្នាំទី៣ឈ្មោះ ទូច សំអុល អាយុ ២២ឆ្នាំទី៤ឈ្មោះផល សុរិទ្ធ ២០ឆ្នាំទី៥ឈ្មោះផល សុភី អាយុ២០ឆ្នាំ ទី៦ឈ្មោះប៑ុន វណ្ណះ អាយុ២៣ឆ្នាំទី៧ឈ្មោះនន់
ចាន់រី អាយុ២៣ឆ្នាំនិងទី៨ឈ្មោះគង់ រចនា អាយុ១៨ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកំលាំងអត្តរាគមន៍ខណ្ឌ សែនសុខសហការណ៍ជាមួុយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកំុពុងជិះម៉ូតូ០៤គ្រឿងមានគ្នា៨នាក់ឌុបគ្នាដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យខណះនោះសមត្ថកិច្ចក៍ហៅត្រួតពិនិត្យក៍ឃើញគ្រឿងញៀប្រភេទក្រាមសថ្លាចំនួន០៦កញ្ចប់ៗថងតូច នៅជាប់ខ្លួនជនសង្ស័យពេលនោះកំម្លាំងសមត្ថកិច្ចឃើញទាន់ក៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លា០៦កញ្ចប់ថង់តូចខាងលើ ជា របស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅមុខមន្ទីពេទ្យព្រះកុសុមះគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។

គួរបញ្ជាក់ថាជនសង្ស័យទាំង៨នាក់គឺត្រូវបាន កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបានជាបន្តរបន្ទាប់នៅគោដៅពិនិត្យនិងអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

9e40e42c-e1ab-42e6-8ce2-70d1f8a7d1604e82f925-74b2-4068-931a-41ee36b0c2db 29c15993-e0d6-49f9-996e-802c140f5737 4759d851-cfcf-4e1e-a424-d4d50427b216 f5f9faa3-da20-4c2e-8b10-cc21c5cf0eee

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More