Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បងស្រីពិការភ្នែក ក្រោយទទួលបានការឧបត្ថមពីលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានមើលឃើញវិញហើយ!

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រំភើបបំផុតក្រោយបានជួយដល់ស្ត្រីពិការភ្នែកទាំងសងខាង ឲ្យមើលឃើញពន្លឺថ្ងៃឡើងវិញ។បងស្រី ស៊ុន សុខុម អាយុ៤០ឆ្នាំ ដែលរស់នៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្លាក់ខ្លួនងងឹតភ្នែកជាយូរឆ្នាំ។ បន្ទាប់ពីឯកឧត្តម រ័ត្ន ស្រ៊ាង បានជួបបងស្រីក្នុងអំឡុងពេលឯកឧត្តម ចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារក្រីក្រ ឯកឧត្តមបានចាត់ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅពិនិត្យបងស្រីជាប្រចាំនិងជូនបងស្រីទៅទទួលការវះកាត់នៅមន្ទីរពេទ្យរុស្ស៊ី ដោយឯកឧត្តមជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។

ក្រោយពេលវះកាត់២លើក នៅថ្ងៃទី០៤/១១/២០១៦ បងស្រីបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតយើងសារជាថ្មីដោយជោគជ័យហើយ ហើយឃើញច្បាស់ទៀតផង បងស្រីមានក្តីរំភើបឥតឧបមា និងមានបំណងប្រាថ្នា ចង់ជួបមុខ ឯកឧត្តម រ័ត្ន ស៊្រាង ផ្ទាល់ ព្រោះកន្លងមកគាត់ធ្លាប់បានស្គាល់ត្រឹមតែសំលេង។

pp01 02 05 photo_2016-10-27_10-53-58 photo_2016-11-04_13-52-43 photo_2016-11-04_13-53-18 photo_2016-11-04_13-53-26 photo_2016-11-04_13-53-45

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More