Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម្ចាស់ផ្ទះជួលប្រតិកម្ម មន្ត្រី អគ្គិសនីកម្ពុជាយកចរន្តភ្លើងរបស់គាត់ទៅដាក់បម្រើឲ្យកម្មករស្នាក់នៅតាមបន្ទប់

ភ្នំពេញ ៖ ត្រីងៀតឆ្លៀតពង មន្ត្រីខិលខូចមួយចំនួន ក៍ឆ្លៀតរកស៊ីក្រៅកេងចំណេញ លេីរាស្ត្រ។ ស្រ្តីម្នាក់រអ៊ូរទាំ ដោយសារក្រុមហ៊ុនអគ្គិសនី បែជាយកចរន្តភ្លើងផ្ទាល់ខ្លួនគាត់ ទៅបម្រើសេវា តាមបន្ទប់ជួលរបស់កម្មករ ជាគោលការណ៍របស់រដ្ឋទៅវិញ ជាហេតុធ្វើឲ្យគាត់ចំណាយថវិការពីមួយខែទៅមួយខែ កើនឡើងរហូត ទោះជារាយការណ៍ ប្តឹងទៅខាងក្រុមហ៊ុនអគ្គិសនី ក៏មិនចុះមកមើលទៀត តើឲ្យគាត់ទៅប្តឹងខាងណាទៀត ?

ជួបជាមួយស្រ្តីខាងលើកាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះកើតហេតុខាងលើ ស្ថិតនៅតាមផ្លូវលំ ភូម៨កន្ទោកជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ មានឈ្មោះ ហង្ស ស្រីល័ក្ខ អាយុ៣៥ឆ្នាំ មុខរបរ លក់ដូ រស់នៅផ្ទះកើតហេតុខសងលើ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា គោលការណ៍របស់រដ្ឋាភិបាល បានសម្រួលកាត់បន្ថយភាពក្រីក្រ របស់បងប្អូនកម្មករ កម្មការនី ស្នាក់នៅតាមបន្ទប់ជួល ដោយផ្តល់សេវា ផ្គត់ផ្គង់ចរន្តភ្លើង គ្រប់គ្រងដោយរដ្ឋ គឹតគីឡូវ៉ាត់ ទាប ជាការអនុគ្រោះ ជាងលំនៅដ្ឋានពលរដ្ឋធម្មតា ហើយសម្រាប់ផ្ទះរបស់គាត់ មានបន្ទប់ជួល ខាងក្រោមចំនួន១៦បន្ទប់ ជាន់លើមាន២០បន្ទប់ ។ ស្រ្តីរងគ្រោះបន្តទៀតថា បន្ទាប់ពីមានគោលការណ៍ ប្រើប្រាស់ចរន្តអគ្គីសនី សម្រាប់បងប្អូនកម្មករ រោងចក្រ នៅក្នុងខែមិនា ឆ្នាំ២០១៥ ផ្ទះរបស់គាត់ ដែលប្រើប្រាស់ភ្ជាប់បណ្តាញចរន្ត ពីបង្គោលភ្លើង លេខ P903 តាមផ្លូវលំក្នុងភូមិខាងលើ ត្រូវបានអ្នកជំនាញ ក្រុមហុ៊នអគ្គីសនី បានកាត់ខ្សែភ្លើង ចំនួន១៦បន្ទប់ ជាន់ក្រោម ចេញពី ឌីស្យង់ទ័រ របស់គាត់ចេញ យកទៅគ្រប់គ្រងដោយខ្លួនឯង ចំណែក ខ្សែបណ្តាញចំនួន២០បន្ទប់ជាន់លើ ខាងក្រុមហុ៊នមិនបានកាត់ឡើយ ពោលខ្សែភ្ជាប់ចរន្តនៅប្រើជាមួយគាត់ជាម្ចាស់ផ្ទះដដែល ។ ស្រ្តីដដែលបញ្ជាក់ឲ្យដឹងទៀតថា អំឡុងពេលនោះ គាត់ក៏មិនដឹង រឿងភ្ជាប់បណ្តាញយ៉ាងណាដែរ គ្រាន់តែដឹងថា ឲ្យតែបន្ទប់ជួលរបស់កម្មករ ចរន្តភ្លើងគ្រប់គ្រងដោយរដ្ឋ មិនបានចាប់អារម្មណ៍ ម្យ៉ាង បន្ទប់ជួល ផ្ទះគាត់ជាន់លើក៏មិនទាន់មានអ្នកជួលនៅដែរ ហើយគីឡូភ្លើង ក្រោយពីកាត់ ចេញ១៦បន្ទប់ គាត់ប្រើអស់ជាង១០គីឡូវ៉ាត់ ក៏បុ៉ន្តែ រហូតមកដល់ពេលនេះ ខណៈដែលមានកម្មករស្នាក់នៅពេញ តាមបន្ទប់ជាងលើទាំង២០ បែជា គីឡូវ៉ាត់ ភ្លើងរបស់គាត់ ចាប់ផ្តើមឡើង រហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ កើនរហូតដល់ទៅ១៤៨ គីឡូវ៉ាត់ទៅវិញ ។ តាមការពិនិត្យជាក់ស្តែង បន្ទប់ជាន់លើ២០បន្ទប់ ខាងក្រុមហុ៊នអគ្គីសនីកម្ពុជា មិនបាន កាត់ផ្តាច់ចរន្តភ្លើង ចេញពី ការគ្រប់គ្រងចន្ត របស់គាត់ឡើយ ទើបធ្វើឲ្យគាត់ ចំណាយ ខាតបង់ថវិកា ច្រើនលើសលប់ ហួសពីការប្រើប្រាស់សម្ភារ ក្នុងផ្ទះគាត់ ខណៈដែល គាត់ប្រើប្រាស់ អំពូល១ កង្ហា១ បែជាគិឡីភ្លើង កើនឡើងជាង១០០គីឡូវ៉ាត់ ។

ភាពមិនប្រក្រតី បច្ចេកទេស របស់ក្រុមហ៊ុនអគ្គសនី ខាងលើ គាត់បានត្អូញត្អែថា បានរាយការណ៍ ប្តឹងទៅ ក្រុមហ៊ុនអគ្គីសនីកម្ពុជា ២ទៅ៣ដងរួចមកហើយ តែគ្មានដំណោះស្រាយ រហូតដល់ ទំនាក់ទំនង ទៅតាមលេខទូរស័ព្ទ មាននៅលើវិក័យប័ត្រភ្លើង បែជាឆ្លើយរុញដាក់គ្នាពីមួយទៅមួយ ។ ហើយជាច្រើនខែមកហើយ ដែលគាត់ខាតបង់ថវិកា ដោយសារ ក្រុមហ៊ុនអគ្គីសនី ប្រើចរន្តភ្លើងរបស់គាត់ ទៅដាក់ផ្តល់សេវ៉ាខាងបន្ទប់ជួលកម្មករ ដែលសិទ្ធគ្រប់គ្រងភ្លើងដោយរដ្ឋទៅវិញ ។

ជួបជាមួយអ្នកយកពត៌មាន ស្រ្តីរងគ្រោះ បានឲ្យដឹងថា កន្លងមកគាត់ប្តឹងទៅក្រុមហ៊ុននអគ្គនីកម្ពុជារួចហើយ ឆ្លើយរុញដាក់គ្នា មិនមាមដំណោះស្រាយ តើឥឡូវឲ្យគាត់ប្តឹងទៅខាងណាវិញ ? ៕

img_5906 img_5907 img_5908d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More