Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ត្រីចែកចាយថ្នាំញៀន យ៉ាងសកម្មម្នាក់ ត្រូវអាវុធហត្ថខេត្តកោះកុងឃាត់ខ្លួន

កោះកុង៖ យោងតាមស្មារតី ជឿជាក់របស់កម្លាំងកងរាជអាវុធហត្ថក្នុងការបង្ក្រាបរាល់បទល្មើស ដែលកើតមានឡើងក្នុងសង្គម នៅវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យ ម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួន ស្ថិតនៅ ចំណុចភូមិស្ទឹង វែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែក ចាយនូវសារធាតុញៀន។

នេះបើយោងទៅតាមប្រភពពត៌មានពី លោក វរសេនីយ៍ឯក វ៉ា ស៊ិនភិរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកោះកុង ប្រាប់ ឱ្យដឹងថា ជនសង្ស័យ ឃាត់ខ្លួននោះ មានឈ្មោះ សោម កូរ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្ត កោះកុង។
លោកបានបន្តអោយដឹងទៀងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.២៦ក្រាម
២. លុយខ្មែរចំនួន ៦៥០០០រៀល
៣. លុយដុល្លា ចំនួន១០ដុល្លា
៤. ទូរស័ព្ទ ចំនួន០១គ្រឿង
៥. ដែកកេះ ចំនួន០២។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាម នីតិវិធី។ ដោយ៖នាគស

img_5947}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More