Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(video) បុកគេរបួសធ្ងន់ បើករថយន្តរត់ឆេះសន្ធោសន្ធៅ

ភ្នំពេញ ៖ បុរសជនជាតិបរទេស៣នាក់ ស្រវឹងស្រាជោគជាំបើករថយន្តសេរីទំនើបម៉ាក BMW រេពេញផ្លូវយ៉ាងលឿនជ្រុលទៅបុកជាមួយម៉ូតូបុរស២នាក់ទាំងកំរោល  បណ្តាលឲ្យរងរបួសធ្ងន់ ធ្ងរហើយរថយន្តបង្កព្យាយាម បើករត់គេទាំងរថយន្តបែកធុងទឹករហូតដល់លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារទើបឈប់ហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់នៅសល់តែអ្នករួមដំណើរ ២ នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៥៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៤៧ ត្រង់ចំណុច មុខមន្ទីរពេទ្យកេតុមាលា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកBMW ពណ៌ សពាក់ស្លាកលេខ ភ្នំពេញ 2AK-5772 បើកបរដោយបុរសជនជាតិបរទេសម្នាក់និងអ្នករួមដំណើរ២នាក់ទៀតដោយបើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុមានស្ត្រីម្នាក់បានដើរឆ្លងផ្លូវឃើញដូចឆ្នុះអ្នកបើកបរបានបួងចង្កូតគេច ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-0126 ពេញទំហឹងបណ្ដាលបុរសរងគ្រោះផ្លោងឡើងលើហើយធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយបានព្យាយាមបើករថយន្តរត់គេចទាំងរថយន្តបែកកង់មុខខាងឆ្វេងនិងបែកធុងទឹកនិងដាច់កាងខាងមុខបើកទៅតាមផ្លូវព្រះមុនីវង្សឃើញដូច្នេះប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានបានជិះម៉ូតូតាមពីក្រោយហើយបោះដៃតាមវិទ្យុទាក់ទងទៅសមត្ថកិច្ចដើម្បីស្ទាក់ចាប់រថយន្តបង្កតែរថយន្តបើករហូតដល់លើស្ពានជ្រោយចង្វារទើបឈប់ហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅអ្នករួមដំណើរ២នាក់ ភ្លាមៗនោះគេឃើញរថយន្តបង្កមានក្លិនឆ្ងៀមនិងផ្សែងហុយចេញមកហើយឆាបឆេះជាអណ្ដាតភ្លើងសន្ឋោសន្ឋៅតែម្ដង ភ្លាមៗសមត្ថកិច្ចបានទាក់ទងទៅរថយន្តពន្លត់អគីភយ័មកបាញ់ពន្លត់អស់ទឹកចំនួន២ឡានទើបរលត់តែរថយន្តបានឆេះ
ខូចខាតអស់ទៅហើយ ។

ចំណែកអ្នករងគ្រោះទាំង២នាក់ត្រូវបានយកទៅសង្គ្រោះភ្លាមៗមន្ទីរពេទ្យកេតុមាលា(ហៅពេទ្យធំ) តែមិនដឹងថា សង្គ្រោះបានឬយ៉ាងណានោះទេ។

ក្រោយកើតហេតុរថយន្តបង្ករនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៌ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនិតិវិធីច្បប់  និងឃាត់ខ្លួនអ្នករួមដំណើរទាំង២នាក់យកទៅសួរនាំដើម្បីស្រាវជ្រាវរកអ្នកបើកបរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយជាក្រោយ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

screenshot_2016-11-05-13-11-10

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More