Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងធំមួយកន្លែង

កំពពង់ចាម៖ យោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង អោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តធ្វើការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងយោងតាមបទបញ្ជា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិអោយស្នងការនគរបាលរាជធានី-ខេត្តអនុវត្តន៍អោយបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ សត្ថកិច្ចខេត្តកំពង់ចាមបាននិងកំពុងបោសសំអាតល្បែងគ្រប់ប្រភេទអោយអស់ពីមូលដ្ឋានជាស្តែង នៅព្រឹកថ្ងៃទី៥ វិច្ចិកា  ២០១៦ វេលាម៉ោង១១ និង00នាទីកំម្លាំងការិយាល័យ ស្រាល សហការណ៍ជាមួយកំរិតធ្ងន់ដោយមានការដឹក នាំផ្ទាល់ពីលោកវរសេនីយ៍ឯក ចាន់ ហោអនុប្រធានការិយាលយ័កណ្តាលនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅភូមិបឹងស្នាយ នៅចំណុចភូមិកំពង់ក្រញ៉ាង ឃំុអូរម្លូ ស្រុកស្ទឹងត្រង់ខេត្តកំពងចាម។

 ជាលទ្ឋផលចាប់បានមាន់ជល់ចំនួន2ក្បាល   ម៉ូតូចំនួន32គ្រឿង  កន្រ្កកដាក់មាន់ជល់ចំនួន8  ស៊ុំក្រុងមាន់ចំនួន2  កញ្ចក់របាំងមាន់ជល់1  ចាន់អាប៉ោង1   ផ្តិលអាប៉ោង1   ជញ្ជីងថ្លឹងមាន់1    ស្គតរុំជេីងមាន់10    ជេីងម៉ា10
រីឯអ្នកជល់មាន់បានរតគេចខ្លួនអស់។

 បច្ចុប្បន្ន និងវត្ថុតាង ត្រូវបាននាំយកមកកាន់ការិយាល័យកំរិតស្រាលដេីម្បីចាត់ការតាមនិតិវិធី៕

0e50e627-d407-45b1-b7bf-67c18f15f088 1ac7a8da-7297-40bc-84f9-177b7b651bb0 48f5d3a7-4e5b-4bff-ad15-3b6c7b9032d2 94fb7433-2601-4d65-9c68-8333779659fb 55381e27-a2a9-4329-ace9-5675a7b94b7a 3203091b-92b7-4d45-9e0c-d6244120569e f73a85ef-fc71-456f-b8a1-29b449fed5ee

 

 d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More