Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្គ្រាមជាច្រើនគ្រាប់ក្នុងខេត្តប៉ៃលិន

ប៉ៃលិន៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានប្រជាពលរដ្ឋពីរនាក់ស៊ីឈ្នួលជីរណ្តៅប្រឡាយបង្ហូរទឹក ប្រទះឃើញ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៦ នៅចំណុចភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រជាពលរដ្ឋប្រជាពលរដ្ឋដែលជីករណ្តៅប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមានឈ្មោះទី១/ឡាច ណេត អាយុ៦៥ឆ្នាំ ទី២/ឈ្មោះស៊ីវ ប៉ាង អាយុ៣៥ឆ្នាំ អ្នកទាំងពីរស់នៅភូមិអូរស្ងួត សង្កាត់ បយ៉ាខា ក្រុងប៉ៃលិន ។

បើតាមសំដីរបស់បុរសឈ្មោះ ឡាច ណេត បានអោយដឹងថាៈនៅពេលពួកគាត់ជីកប្រឡាយរួចធ្វើរណ្តៅចម្រោះទឹកក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះដែលគេកប់ទុកកាលពីសម័យសង្គ្រាម ហើយគាត់បានយកវាចេញមួយចំនួន ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។

លោក ចាយ ហុង មន្ត្រីនគរបាលប៉ុស្ត៍ទួលល្វា បានអោយដឹងថាៈគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញរួមមានគ្រាប់កាំភ្លើងDK ៧៥ចំនួន១២គ្រាប់ គ្រាប់ B៤១ ចំនួន២គ្រាប់ និងមានសល់គ្រាប់នៅក្នុងរណ្តៅទៀត។
បច្ចុប្បន្ននេះអង្គភាពកំចាត់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ MAG បានកំពុងធ្វើការកាយយកគ្រាប់នៅសេសសល់ក្នុងដីបន្តទៀត ដើម្បីប្រមូលយកគ្រាប់ទាំងអស់នោះទៅកំទេច ចោល។ដោយ៖ ញ៉ឹប បូរី

img-20161105-wa0053 img-20161105-wa0051 img-20161105-wa0050 img-20161105-wa0043 img-20161105-wa0042

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More