Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទពិធីប្រណាំទូក និងប្រគល់ពានរង្វាន់ជ័យលាភី

ស្វាយរៀង៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទពិធីប្រណាំទូក និងប្រគល់ពានរង្វាន់ជ័យលាភីដល់កីឡាករដែលបានទទួលជ័យជំនះ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

ពិធីប្រណាំងទូកនេះបានរៀបចំរយៈពេលពេញមួយថ្ងៃដោយមានអ្នកចូលរួមទស្សនាពីប្រជាពលរដ្ឋមន្ត្រីរាជការ យ៉ាងច្រើនកុះករ ហើយមានការតាំងពិព័រណ៌នូវផលិតផលផ្សេងៗជាច្រើនទៀត។
សូមជម្រាបផងដែរថា ចំពោះជ័យលាភីលេខមួយទទួលបានពានមួយ និងថវិកា ៥០លានរៀល ជ័យលាភីលេខ ២ ទទួលបានពានមួយ និងថវិកា ៣០លានរៀល ជ័យលាភីលេខ៣ ទទួលបានពានមួយ នថវិកា ២០លារៀល ។

ជាទីបញ្ចប់លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមនៅក្នុងកម្មវិធីនេះតាំងពីចាប់ផ្តើមរហូតដល់ចប់កម្មវិធី ហើយក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងកម្មវិធី ដែលបានធ្វើឲ្យកម្មវិធីដំណើរការបានទៅយ៉ាងរលូនប្រកបដោយជោគជ័យ ៕

14639777_331945843850791_7603680598630072589_n 14639801_331945923850783_7090504538986648746_n 14900590_331945930517449_8473909577796642881_n 14906883_331945837184125_5412771108575820954_n 14963168_331946080517434_5027475002800477892_n

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More