Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពស់ថ្លាន់១ក្បាលទំងន់១៧គីឡូ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ ពស់ថ្លាន់១ក្បាលទម្ងន់១៧កីឡូក្រាមនិងមានប្រវែងជាង២ម៉ែត្រត្រូវបានប្រជាពលរដ្ឋចាប់យកមកប្រគល់អោយខាងសាលាសង្កាត់ភ្នំពេញថ្មីដើម្បីទុកប្រគល់អោយខាងអភិរក្សសត្វព្រៃភ្នំតាម៉ៅមកទទួលយកទៅអភិរក្ស។ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង២១និង៣០នាទីយប់ថ្ងៃទី០៥វិច្ឆិការ២០១៦នៅក្នុងដីឡូ១កន្លែងក្រុម២ផ្លូវ១០១៣ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

អ្នកឃើញពស់ថ្លាន់មុនគេឈ្មោះ វី ច័ន្ទរស្សី អាយុ២៣ឆ្នាំមុខរបរនិស្សិតស្នាក់នៅភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីបុរសខាងលើបានប្រាប់ថាមុនភ្ញាក់ផ្អើខណះដែលគាត់ចេញមកចាក់សោរទ្វារបងផ្ទះស្រាប់តែប្រទះឃើញពស់ថ្លាន់ខាងលើកំពុងលូនចូលមកដីឡូរបស់គាត់ពេលឃើញដំបូងគាត់គាត់មានការភិតភ័យយ៉ាងខ្លាំងហើយក៍ស្រែកហៅប្រជាពលរដ្ឋដែលស្នាក់នៅបន្ទប់ជួលក្បែៗនោះមកជួយចាប់ដាក់ចូលបាវហើយបានប្រគល់ពស់ខាងលើមក សាលាសង្កាត់ភ្នំពេញថ្មីដើម្បីយកទៅប្រគល់អោយខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅប្រលែងនៅភ្នំតាម៉ៅ។

បច្ចុប្បន្នពស់ថ្លាន់ខាងលើត្រូវបានប្រគល់ទៅអោយខាងសាលាសង្កាត់ភ្នំពេញថ្មីជាអ្នកទំនាក់ទំនងនិងប្រគល់ទៅអោយខាងមន្ត្រីអភិរក្សសត្វព្រៃមកទទួលយកទៅអភិរក្សបន្ត។

18a01462-b939-49a8-a371-62f094019c2f 96c18d8a-8478-495d-9bde-0155e378c3cbif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More