Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកចូលគាស់ផ្ទះត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចយកស្នាដៃ

ភ្នំពេញ៖ ជនសង្ស័យ ០១ នាក់ក្នុងចំណោមបក្សពួក៤នាក់ បានធ្វើសកម្មគាស់ផ្ទះប៉ុនប៉ងលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលយប់ខណះពេលម្ចាស់មិននៅផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារសង្កាត់មានជ័យ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១២ និង៥០នាទីយប់រំលងអធ្រាតឈានចូល ថ្ងៃទី៦ ខែវិច្ឆកាឆ្នាំ២០១៦ នៅចំណុចផ្ទះលេខN60B ផ្លូវលេខ៦០ ក្រុមទី១ភូមិមានជ័យទី១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ សេង អ៊ាង ភេទប្រុសអាយុ ១៩ឆ្នាំមានមុខរបរដើររើសអេតចាយស្នាក់នៅភូមិមានជ័យ១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរីឯបក្សពួក៣នាក់ទៀតដែលរត់គេចខ្លួននោះមិនត្រូវបានស្គាល់ឈ្មោះទេចំណែកម្ចាស់ផ្ទះមិននៅផ្ទះនោះឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែបានប្រទះឃើញជនសង្ស័យចំនួន ០៤ នាក់ កំពុងធ្វើសកម្មភាពគាស់សោរទ្វាររបងនិងទ្វារផ្ទះចូលបំណងចូលលួចទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ដោយ០២នាក់នៅអង្គុយចាំមើលផ្លូវ ចំណែកឯ០២ ទៀតបានចូលទៅធ្វើសកម្មភាពលួច ភ្លាមៗនោះ ក៏ត្រូវបានជួបនិងកម្លាំសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំង និងប្រជាការពារសង្កាត់បានធ្វើការឃាត់ខ្លួន០ ១ម្នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរចំណែកឯបក្សពួក៣នាក់រត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតីវិធីច្បាប់៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

https://youtu.be/uw1CYult_8wif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More