Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យុវជនពីរនាក់បើកម៉ូតូគេចសមត្ថកិច្ចជ្រុលទៅបុករថយន្ត៥៧០កំពិតពីក្រោយ

ភ្នំពេញ៖ យុវជនពីរនាក់បើកម៉ូតូ១គ្រឿងគេចពីសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្ត៥៧០ពីក្រោយ រងការ ខូតខាតកំពិតផ្នែកខាងក្រោយនិងបែកស្តុបខាងឆ្វេង។ ហេតុការណ៍នេះកើងឡើងនៅវេលាម៉ោង១០.១០នាទីយប់ត្រូវនិងថ្ងៃទី៥ខែវិឆ្ឆការឆ្នាំ២០១៦ ស្ថិតនៅចំណុចសាលាជាស៊ីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យោងតាមព័ត៍ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់បើកម៉ូតូ១គ្រឿងម៉ាកវ៉ែវអី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BR-3050 តាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានគេចពីសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍បានជ្រុលទៅបុករថយន្ត៥៧០ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2 AF-9987 ពីក្រោយ ដែលកំពុងបើកស្របគ្នា បណ្ដាលអោយកំពិតផ្នែកខាងក្រោយ និងបែកស្ដុបខាងឆ្វេង ហើយភ្លាមៗនោះជនបង្កព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចឃាត់បានម្នាក់ និងម្នាក់ទៀតគេចបាត់ស្រមោល។

ក្រោយកើតហេតុជនបង្កត្រូវសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋានខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធ

1291eb4b-2bdd-4306-9093-4a75820d5a17 e207abc7-5985-46f8-ae5c-cd2fca43a468 ebe123a0-5a16-4c56-bf0b-e2a926c02bd4

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More