Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update:ស្គាល់អត្តសញ្ញាណ អ្នកស្លាប់នៅក្នុងផ្សារតូច ទួលសង្កែហើយ

ភ្នំពេញ៖ សពយុវជនដែលគេប្រទះឃើញស្លាប់កាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ នៅក្នុងផ្សារតូចផ្លាហ្សារ ក្រុម២២៧ ភូមិ១៧  សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកេវនោះ បច្ចុប្បន្នត្រូវគេស្គាល់អត្តសញ្ញាណហើយ តែចំពោះមូលហេតុត្រូវបានក្រុមជំនាញមិនទាន់បញ្ជាក់នៅឡើយទេថាជាករណីអ្វីនោះ តែជំនាញខ្លះថាសង្ស័យជាករណីឆក់ខ្សែភ្លើង ហើយគ្រាន់តែដឹងថាបុរសនេះបានស្លាប់តាំងតែពេលយប់មកម្លេះ។ ទោះយ៉ាងនេះក្តីក្រុមការងារព័ត៌មានយើងនៅតែបន្តសាកសួរ ពាក់ព័ន្ធអំពីការស្លាប់នេះ។

ជនរងគ្រោះឈ្មោះពីន គា  ភេទប្រុស   អាយុ១៩ឆ្នាំ មុខរបរកូនជាងដែក ស្នាក់នៅតែម្នាក់ ក្នុងតូបជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិច្រាប ឃុំ២ធ្នូ  ស្រុកស្នួល ខេត្តក្រចេះ។ ដោយ៖ ខេង ប៊ុនធឿន

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More