កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាលឃាត់ខ្លួនបុរស ម្នាក់ពីបទហឹង្សាដោយចេតនា

ខេត្តព្រៃវែង៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាលឃាត់ខ្លួនបុរស ម្នាក់ពីបទហឹង្សាដោយចេតនាកាលវេលាម៉ោង២០និង ៤០នាទី ។

នៅថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៦វេលា ម៉ោង ២០និង ៤០នាទីនៅចំណុច ភូមិព្រៃឈៀង ឃុំ ឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល មានកើត បទហឹង្សាដោយចេតនា បង្ករ ឡើងដោយឈ្មោះញូង.វឿនភេទ ប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ.ឃុំស្រុកស៊ីធរកណ្ដាល បានយករនាស់ ផ្លែធ្វើពីដែក ដងឬស្សីប្រវែង១.៧៣ ម៉ែត្រ វ៉ៃទៅលើឈ្មោះញូង.វឿនភេទ ប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នាបណ្ដាលឲ្យរងរបួសចំនួន២កន្លែង ចំកំភូនដៃខាងស្ដាំមួយ កន្លែង ចំក្បាលប៉ែកខាងក្រោយ មួយកន្លែង ជាទម្ងន់។
ក្នុងហេតុការណ៍នេះ លោកវរសេនីយ៍ទោ ឡុង ប៊ុនធឿន អធិការ នគរបាល ស្រុកស៊ីធរកណ្តាល បានឲ្យដឹងថាៈ នៅវេលាម៉ោង ២០និង ៤០មាន ឈ្មោះ ញូង វឿន ភេទប្រុស អាយុ៤៥ ឆ្នាំនៅភូមិព្រៃឈៀង ស្រវឹងស្រាមករករឿងទៅលើ ឈ្មោះ ច្រឹង រ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិជាមួយគ្នា ហើយវៃ របងផ្ទះ និងធាក់ទ្វាផ្ទះ ហើយបានវ៉ៃ ពីរប្រនង់ តែមិនត្រូវ ឈ្មោះ ច្រឹង រ៉ុន គេចផុត ហើយក៏វៃវិញត្រូវចំនួនពីរ រនាស់បណ្ដាលអោយរបួសជាទំងន់ លោកអធិការនគរបាលស្រុកបានបន្តទៀតថា អ្នកទាំង ២ ពីមុនមកមិនដែលមានទំនាស់ជាមួយគ្នាឡើយ សូម្បីបន្តិចក៍គ្មានដែរ ទំនាស់នេះបណ្តាលមកពីមូលហេតុស្រវឹង ។ក្រោយពីកើតហេតុ លោកអធិការបាន ចាត់កម្លាំង ចុះដល់កន្លែងកើតហេតុនិងធ្វើការឃាតខ្លួន។
បច្ចុប្បន្នយើងបានឃាត់ខ្លួនឈ្មោះ ស្រឹង.រ៉ុននៅអធិការដ្ឋាននគរបាល ស្រុកស៊ីធរកណ្ដាលដើម្បីបំពេញ សំណុំរឿងតាមនីតិវិធី វត្ថុតាងចាប់យកបានប្រនង់ឬស្សី មួយប្រវែង១.៧៣ម៉ែត្រ ជនរងគ្រោះត្រូវបានក្រុមគ្រូសារ បញ្ជួនទៅព្យាបាលនៅមណ្ឌល សុខភាព ឃុំ ឬស្សីសាញ់។

image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More