Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update: ស្លាប់មនុស្សនៅក្នុងផ្សារតូច ផ្លាហ្សារ ជំនាញថាជាកាឆក់ខ្សែភ្លើង

ភ្នំពេញ៖ បើតាមការអះអាងពីលោក នង  សុវណ្ណរត្ន័ មន្ត្រីជំនាញពេទ្យអមសាលាដំបូងរាជធានីភ្នំពេញខាងកោសល្យវិច្ច័័យសពបានអោយដឹងថាការស្លាប់យុវជនម្នាក់នៅក្នុងផ្សារតូចផ្លាហ្សារនោះជាករណីឆក់ខ្សែភ្លើង ហើយ ការស្លាប់នេះកើតឡើងតាំងតែពេលយប់មកម្លេះ។

នៅក្នុងករណីនេះដែរអធិការនគរបាលខណ្ឌឬស្សីកែវ លោក ទៀង ច័ន្ទសារ  បានអោយដឹងថាដោយទីតាំងស្លាប់នោះមានព្រំប្រទល់ជាប់គ្នាជាមួយនិងទឹកដីខណ្ឌដូនពេញ ដែលភាគច្រើនមានប្អូនតែងតែហៅថាផ្សារតូចផ្លាហ្សារ ខ្លះថាផ្សារតូចផ្លាហ្សារទួលសង្កែ ដូចនេះដើម្បីកុំអោយមានការយល់ច្រឡំ លោកបានបញ្ជាក់ថាទីតាំងដែលស្លាប់មនុស្សនោះជាទឹកដីដូនពេញ សង្កាត់ស្រះចកទេ។

គួររំលឹកថាយុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់បង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្សារតូចផ្លាហ្សារ ក្រុម២៦ ភូមិ១៧ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះពីន គា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកូនជាងដែក ស្នាក់នៅតែម្នាក់ឯង ក្នុងតូបជួលកន្លែងកើតហេតុខាងលើ និង  មានស្រុកកំណើតនៅភូមិច្រាប ឃុំ២ធ្នូ  ស្រុក ស្នួល ខេត្តក្រចេះ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះពីន គា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកូនជាងសិប្បកម្មដែក ស្នាក់នៅតែម្នាក់ក្នុងតូបជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ កាលពីពេលល្ងាច ជនរងគ្រោះបានមកអង្គុយលេងជាមួយថៅកែ រួមនឹងកូនជាងដទៃទៀត នៅខាងមុខតូបរហូតដល់វេលាម៉ោង៦យប់ ថ្ងែទី០៦ ខែវិច្ឆិកាជនរងគ្រោះបានដើរទៅងូតទឹកផ្លាស់ខោរអាវ រួចបានចូលក្នុងតូបទាញទ្វារបិទដោយមិនបានចាក់សោរទេហើយក៏បានចូលសំរាកបាត់ទៅ លុះព្រឹកកើតហេតុកូនជាងម្នាក់ទៀតដែលស្នាក់នៅតូបជាប់គ្នាបានស្រែកហៅជនរងគ្រោះតែមិនឮឆ្លើយ ក៏បើកទ្វារចូលទៅហៅ ខណៈពេលកូនជាងចូលទៅក៏ប្រទះឃើញ ជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយដេកស្លាប់មានស្នាមមុត និងហូរឈាមចេញពីក្បាលជាច្រើនរួមទាំងមានរំុខ្សែរភ្លើងជាប់ជាមួយទៀតផង  ភ្លាមៗនោះកូនជាងបានរត់ចេញទៅប្រាប់ថៅកែសិប្បកម្មនិងបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះមកធ្វើកំណត់ហេតុនិងពិនិត្យធ្វើកោសល្យវិច្ចយ័ ក្រោយពីពិនិត្យចប់សមត្ថកិច្ចបានប្រាប់អោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសាឆក់ខ្សែរភ្លើងរួចធ្លាក់មកដី។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅខាងក្រុមគ្រួសារដើម្បីមកយកទទួលទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ ខេង ប៊ុនធឿន

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More