Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update:សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ច្រាំងចំរេះ១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ខណ:ចុះបង្ក្រាបករណីគ្រឿងញៀនកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចយឺត្រីគីឡូម៉ែត្រលេខ៩ មាត់ទន្លេ ក្រុម៣ ភូមិ២ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជាធានីភ្នំពេញ។

លោកណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌ បានអោយដឹងថា ជនសង្ស័យឃាត់ខ្លួនទី១-ឈ្មោះ ហ្វាហ្សីុុ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ម៉ាត់ ការីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ យ៉ា ការីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង០៣នាក់ខាងលើស្នាក់នៅគីឡូម៉ែត្រលេខ៩ភូមិ២ ក្រុម៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឬស្សីកែវ។

លោកណាយ ច័ន្ទណារ័ត្ន បានបន្តប្រាប់អោយដឹងទៀតថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដឹងថាមានអ្នកប្រើប្រាស់គ្រឿងញៀននៅចំនុចខាងលើទើបកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ១ បានបើកប្រតិបត្តិការចុះបង្ក្រាបភ្លាមៗឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ និងឧបករណ៍ប្រើប្រាស់សំរាប់ជក់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់។ ដោយ៖ខេង ប៊ុនធឿន

img-20161107-wa0078if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More