Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ច្រឡំម៉ូតូ២យប់៣ថ្ងៃ ទើបដឹង ស្រូតជិះមកដូរជាមួយម្ចាស់ដើមវិញ! (Video)

ភ្នំពេញ៖ បុរសម្នាក់ជាជាងសំណង់ម្នាក់ខណៈដែលទៅទិញគ្រឿងសំណង់ ចេញកមវិញច្រឡំម៉ូតូអ្នកដ៍ទៃ រយៈពេល២យប់៣ថ្ងៃទើបដឹង ស្រូវយកមកកន្លែងដើមវិញដើម្បីរកម្ចាស់ម៉ូតូដែលច្រឡំនោះ។ករណីច្រឡំម៉ូតូនេះតាំងពីរសៀលថ្ងៃទី ៥ វិច្ឆិកា ២០១៦ រហូតដល់ព្រឹកថ្ងៃទី ៧ វិច្ចិកា ទើបដឹងក៍ជិះម៉ូតូច្រឡំនោះទៅកន្លែងដើមវិញ ដែលមានទីតាំងនៅចំណុចផ្ទះលេខ ៦២ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសខាងលើមានឈ្មោះ ទិត្យ ដាវីត  អាយុ ៤២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ មានស្រុកកំណើតនៅភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកយុវជនជាម្ចាស់ម៉ូតូ មានឈ្មោះ វ៉ាត សុធាវុធ អាយុ ២៣ឆ្នាំ មុខរបរ បុក្គលិកឯងជន ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។ ស្រុកកំណើត ភូមិជៀល ឃុំព្រះស្រែ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

ប្រភពពីបុរសឈ្មោះ ទិត្យ ដាវីត បានអោយដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក់ Wave ពណ៌ ខ្មៅ សេរី ២០០៨ ពាក់ស្លាកលេខ កណ្តាល 1J-4955 ទៅចំណុចខាងលើដើម្បីទិញគ្រឿងសំណង់ ពេលចេញមកវិញ ស្រាប់ច្រឡំម៉ូតូ Wave ពណ៌ខ្មៅ សេរី ២០០៦ ដែលមានស្លាក់លេខកំពង់ស្ពឺ 1B-0903 រហូតដល់ព្រឹកថ្ងៃទី៧ ខែវិច្ចិកា ២០១៦ ទើបដឹងច្រឡំបានយកម៉ូតូមកកន្លែងសំណង់ ដើម្បីរកម្ចាស់វិញ។

តាមសំដី ឈ្មោះ វ៉ាត សុធាវុធ  បានប្រាប់ថា មុនកើតហេតុគាត់បានចតម៉ូតូ ដូចសប់មួយដឹង ហើយបានចូលទៅសំរាកនៅផ្ទះជួល ខណៈចេញមកវិញក៍ស្រាប់តែបាត់ម៉ូតូរបស់ខ្លួន ដោយឃើញម៉ូតូម៉ាក់ដូចគ្នាមួយគ្រឿងនៅក្បែរនោះតែខុសឆ្នាំ(សេរី)គ្នា។ រហូតដល់ល្ងាចថ្ងៃទី៥ មិនឃើញម្ចាស់មកយក គាត់ប្តឹងសមត្ថកិច្ចមូលដ្ឋាន អោយមក យកម៉ូតូនោះ មករក្សារទុកនៅប៉ុស្តិ៍ រហូតព្រឹកម៉ិញនេះ ក៍ឃើញបុរសម្នាក់ជិះម៉ូតូរបស់ខ្លួនមកកន្លែងសំណង់ និង បាននាំគ្នាមកកាន់ប់ុស្តិ៍ទឹកថ្លាដើម្បីប្តូរម៉ូតូគ្នាវិញ៕

72d9cf97-004c-4e45-a7df-ffeff43cb64e b08a50e2-d3f0-49f8-9732-9deae964a553 d9d3ca83-ad97-496c-93d4-560cf0a3eccb

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More