Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រកឃើញជនជាតិវៀតណាមស្រីប្រុស ចំនួន ២៩ នាក់ក្នុងរោងសិប្បកម្មមួយកន្លែង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានសហការណ៍ជាមួយកងកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យទៅលើគោលដៅសិប្បកម្ម មួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងនោះបានរកឃើញជនជាតិវៀតណាមស្រីប្រុស ចំនួន ២៩ នាក់ ដែលកំពុងស្នាក់នៅ និងធ្វើការងារក្នុងរោងសិប្បកម្មទាំងនោះ ក្រោយពេលត្រួតពិនិត្យ បាននាំខ្លួនពួកគាត់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវបន្ត ។

សូមជំរាបជូនថា ការត្រួតពិនិត្យនេះប្រសិនបើរកឃើញថា ពួកគាត់ចូលមក ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយមិនមានច្បាប់ត្រឹមត្រូវ ពួកគាត់នឹងត្រូវប្រឈមចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ឬប្រសិនបើពួកគាត់មានលិខិតស្នាមចេញ ចូលស្នាក់នៅក្នុងព្រះរាជាណាចក្រ កម្ពុជាត្រឹមត្រូវហើយ តែពួកគាត់មកធ្វើការងារដោយមិនមានលិខិតអនុញ្ញាតិឲ្យធ្វើការងារនោះទេ ពួកគាត់ នឹងត្រូវទទួលកំហុសឬការផាកពិន័យតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង និងតាមបណ្តាខេត្តផ្សេងៗទៀត៕

14900611_598999700287682_3344305532740975596_n 14906983_598999940287658_5208564171869490103_n 14910553_598999630287689_1911399554814391747_n 14947554_598999713621014_7252563385393559999_n 14956020_598999636954355_6506261515172007924_n 14993361_598999750287677_1807830166529385495_n

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More