Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(video)ប្រយ័ត្នល្បិចប្លន់រូបភាពថ្មីក្នុងខណ្ឌទួលគោក ព្រោះអស់ម៉ូតូមួយគ្រឿងហើយ

ភ្នំពេញ ៖ បុរសម្នាក់បានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៏រដ្ឋបាលសង្កាត់បឹងសាឡាងតែប៉ុណ្ណោះ ក្រោយពីរូបគាត់ត្រូវបានចោរប្លន់យក ម៉ូតូម៉ាក Suzuki Smashមួយគ្រឿង ស៊េរី២០១១ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AX-8187 ហើយលោកចោរទាំងនោះគេចខ្លួនបាត់ ដោយសុខសុវត្ថិភាព គ្មានរំខានអីបន្តិចសោះដល់សមត្ថកិច្ចខណ្ឌទួលគោក កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត ឈានចូល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

 

តាមការរៀបរាប់ពីបុរសរងគ្រោះ ដែលមានឈ្មោះម៉ែន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានទីលំនៅ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំកាមន ដែលបាត់បង់ម៉ូតូ១គ្រឿងនោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានជិះម៉ូតូតែម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែ បាញ់ហ្វាម៉ូតូទៅឃើញមានដុំថ្មដាក់ឃាំងជាច្រើនដុំ ហើយគាត់ចាប់ហ្វ្រាំងមិនជាប់បុកថ្មនោះបណ្តាលអោយដួល មួយរំពេចនោះមិនប៉ុន្មានវិនាទីផងលេចជនសង្ស័យមួយក្រុមប្រហែល៤ទៅ៥នាក់ ចេញមកភ្លាម ម្នាក់ស្រែកថា ម៉េចហើយបងៗ ហើយម្នាក់ធ្វើជាជួយលើកម៉ូតូ ជិះយកទៅបាត់តែម្តង ឯដទៃទៀតគេចបាត់អស់រលីង។

847b3f68-5ad7-4d46-b8ca-1ace4427924a 399434f3-0dd0-42c7-b548-ac915197eb51 91482639-eccb-4263-b64d-96300660ea9c

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More