Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីផ្ទៀងផ្ទាតកម្លាំងជាក់ស្តែងនិងចំនួន កម្លាំងដែលខ្វះសម្រាប់ការពារគោលដៅនីមួយៗនៅតាមឃុំ សង្កាត់

ព្រៃវែង៖ នាព្រឹកថ្ងៃទី ០៧ ខែវិច្ឆកា ឆ្នាំ ២០១៦ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីផ្ទៀងផ្ទាតកម្លាំងជាក់ស្តែងនិងចំនួន កម្លាំងដែលខ្វះសម្រាប់ការពារគោលដៅនីមួយៗនៅតាមឃុំ សង្កាត់ ក្នុងពេល បោះឆ្នោត ក្រុម ប្រឹក្សាឃុំ-សង្កាតអាណត្តិទី ៤ ខែមិថុនា ឆ្នាំ ២០១៧ និងបូក សរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការ ររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែ ពិធីនេះស្ថិក្រោមអធិបតីភាព ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ ប្រធានអង្គប្រជុំ ។ មានវត្តមាន ក្នុងពេល នេះដែរ ឃើញមាន លោក លោកស្រីស្នងការរង ប្រធាន អនុប្រធានការិយាល័យ អធិការ អឌិការរង នគរបាល ស្រុក .ក្រុង ទាំង១៣ និងបញ្ជាការវរការពារព្រំដែន៦០៧ ។
លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ បានជំរុញ ការិយាល័យ និង អធិការនគរបាលស្រុក,ក្រុង ដាសតឿនរំលឹកដល់ មន្ត្រីក្រោមឱវាទ ដែលមានភារកិច្ចការពារការិយាល័យបោះឆ្នោតនៅទីតាំងណា គឺត្រូវទៅចុះឈ្មោះនៅការិយាល័យនោះ គឺបោះឆ្នោតហើយ ការពារតែម្តង ពីព្រោះរយៈពេលចុះឈ្មោះបោះឆ្នោត នៅសល់តែ ២៣ ថ្ងៃទៀតទេ ត្រូវបានបញ្ចប់
ដូចនេះគ្រប់ការិយាល័យជំនាញ និងអធិការ នគរបាលស្រុក,ក្រុង ជំរញឲ្យមន្រ្តីទៅចុះឈ្មោះបោះឆ្នោត នៅទីតាំងខ្លួនការពា ឲ្យបានរួសរាន់ ។
ទន្ទឹមនេះដែរ ឧត្តមសេនីយ៍ ស្រេង ជា បានក្រើនរំលឹកដល់គ្រប់អធិការនគរបាលស្រុកក្រុង ត្រូវបង្កើន ការររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាតឲ្យបានរាល់សកម្មភាពនានា ឈានទៅដល់ការធ្វើបក្សដិវត្តពណ៌ ។ បន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងចុះជួយប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋ គាត់ត្រូវការ ។ ឧត្តមសេនីយ៍ ស្នងការ បានជំរញការិយាល័យជំនាញ និងអធិការនគរបាល ស្រុក,ក្រុង ការចុះបំពេញបែបបទ ការផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋទាំងពីភេទ ដែលគ្រប់អាយុ និងអត្តសញ្ញាណប័ណ្ណអស់សុពលភាព ធ្វើយ៉ាងណាឲ្យពួកគាត់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីកាន់គ្រប់ៗគ្នា ៕ ដោយ ចាន់ សុធា

img_6724 img_6726 img_6727 img_6728 img_6730 img_6732

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More