Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

 ⁠⁠⁠វាយប្រពន្ធដណ្តើមយកលុយ យកម៉ូតូ ទូរស័ព្ទបានហើយគេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់រត់ទៅប្តឹងប់ូលីស បន្ទាប់ពីបានប្តី វ៉ាយដណ្តើមយកមូ៉តូ លុយជាង១ពាន់ដុល្លា ទូរស័ព្ទ បានហើយគេចខ្លួនបាត់ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ស្រ្តីខាងលើមានឈ្មោះ កែវ សុផា អាយុ៤២ឆ្នាំ មុខរបរ លក់ទិញមាន់ កំពត ភ្នំពេញ មានទីលំនៅ ស្រុកអង្គជ័យ ខេត្តកំពត ។ ចំណែកប្តី មានឈ្មោះ លី កិ អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ក្រោយពីលែងលះគ្នា គ្រាន់តែដឹងថា ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើត ខាងខេត្តព្រៃវែង ។ សម្ភារៈបាត់បង់ដោយសារប្តីហេងស៊យ វ៉ាយយកទៅបាត់ មូ៉តូ ហុងដា សេ១០០ សេរី៩៩ ពណ៌ខ្មៅមួយគ្រឿង លុយជាង១ពាន់ដុល្លា ទូរស័ព្ទដៃមួយគ្រឿង ។

តាមស្រ្តីរងគ្រោះបានឲ្យដឹងថា គាត់បានប្តីខាងលើមិនបានរៀបការឡើយ តែបានលែងលះគ្នាអស់រយះ៣ខែមកហើយ រហូតមកដល់រសៀលថ្ងៃទី០៧ ខែវិច្ឆិកានេះ បន្ទាប់ពីគាត់មកពីស្រុក ដើម្បីទារលុយ មូ៉យលក់មាន់នៅភ្នំពេញ ស្នាក់នៅផ្ទះអ្នកស្គាល់គ្នា ក្នុងភូមិព្រៃព្រីងត្បូង សង្កសត់ចោមចៅ ស្រាប់តែលេចមុខ ប្តីហេងស៊យ មកវ៉ាយ ដណ្តើមយកមូ៉តូ លុយកាក់បានហើយរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុស្រ្តីរងគ្រោះរត់ទៅប្តឹងប៉ូលីសស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More