Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកយាយម្នាក់ឈឺពោះត្រូវគ្រូពេទ្យឯកជនអោយលេបថ្នាំ២គ្រាប់និងចាក់ថ្នាំមួយម្ជុលប្រកាច់ស្លាប់

ភ្នំពេញ ៖ លោកយាយម្នាក់ឈឺពោះខ្លាំងខណះពេលសំរាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយត្រូវបានគ្រូពេទ្យនៅទីនោះអោយលេបថ្នាំ២គ្រាប់ហើយចាក់ថ្នាំមួយម្ជុលចំត្រង់ពោះហើយនៅតែឈឺថែមទាំងប្រកាច់ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសមះតែត្រូវស្លាប់បាត់ទៅហើយដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃទី ៨ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចក្នុងគ្លីនិកឯកជន ចំរើន ស្ថិតតាមបណ្ដោយផ្លូវ271 ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លោកយាយដែលជាសពមានឈ្មោះ សៅ សាលឹម អាយុ៥៨ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ភូមិ ត្នោត ឃុំពោមអម ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង តាមប្រភពព័តមានពីកូនស្រីរបស់គាត់មានឈ្មោះ ទឹម ម៉ាលី ភេទស្រី អាយុ 50ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខB33 ផ្លូវ944 ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះចូលទៅគ្លីនិកឯកជននៅម្ដុំផ្សារបឹងឈូក ហើយក្រោយមកជនរងគ្រោះបានត្រូវគ្រូពេទ្យនៅទីនោះបានធ្វើការឆ្លុះអេកូមើលឃើញថានៅក្នុងពោះជនរងគ្រោះមានដុះដំគីសទឹកនៅក្នុងពោះហើយលោកគ្រូពេទ្យនៅក្នុងគ្លីនិកនោះបានណែនាំអោយប្រញាប់វះកាត់យកដុំគីសទឹកនោះព្រោះមិនអាចទុកយូរបានឡើយ ហើយគ្រូពេទ្យបានបញ្ជាក់ថាអាការះនេះមិនធ្ងន់ធ្ងរនោះឡើយគ្រាន់តែវះចេញតែបន្តិចប៉ុនោះហើយគាត់បានប្រាប់អោយសាច់ញាតិជនរងគ្រោះយកជនរងគ្រោះទៅវះកាត់នៅគ្លីនិកដែលជាមិត្តភក្ដិរបស់គាត់ហើយក្រោយមកក៍បានតថ្លៃវះកាត់ហើយព្រមព្រៀងចំនួន450$ក្នុងការវះកាត់ខាងលើនេះ បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនមកកាន់គ្លីនិកឯកជន ចំរើន ដែលមានទីតាំងស្ថិតនៅមុខមន្ទីរពេទ្យព្រះកុសមះ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយពេលមកដល់គ្លីនិកឯកជន ចំរើនជនរងគ្រោះត្រូវបានគ្រូពេទ្យនៅទីនោះបានដាក់សឺរូមមួយផ្លោកអោយជនរងគ្រោះថែមទាំងចាក់ថ្នាំមួយម្ជុលថែមទៀតផងទើបព្រមព្រៀងផ្ដិតមេដៃថាព្រមវះកាត់នៅពេលថ្ងៃស្អែកតែនៅចាំលទ្ធផលធ្វើតេស្ដឈាមចេញសិនហើយគ្រួសារជនរងគ្រោះបានប្រាប់ថាតាំងពីពេលចូលក្នុងគ្លីនិករហូតមកមិនមានឃើញគ្រូពេទ្យណាមកសួរនាំជនរងគ្រោះទៀតឡើយលុះជិតដល់ម៉ិង២១និង០០នាទីយប់ជនរងគ្រោះស្រាប់តែឈឺពោះម្ដងទៀតទើបសាច់ញាតិជនរងគ្រោះរត់ទៅហៅគ្រូពេទ្យដែលប្រចាំការហើយពេលគ្រូពេទ្យមកដល់ទើបអោយជនរងគ្រោះលេបថ្នាំដែលមានគ្រាប់សចំនួនពីរគ្រាប់និងចាក់ថ្នាំមួយម្ជុលតែជនរងគ្រោះនៅតែឈឺពោះដដែលហើយមានសភាពធ្ងន់ធ្ងរខ្លាំងរហូតដល់ជនរងគ្រោះត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ព្រះកុសមះតែពេលមកដល់គ្រូពេទ្យនៅមន្ទីរពេទ្យព្រះកុសមះបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ បើតាមសម្ដីលោកគ្រូពេទ្យដែលជាវេជ្ជបណ្ឌិតនៅគ្លីនិកឯកជន ចំរើននោះវិញបានអោយដឹងថាពេលដែលជនរងគ្រោះឈឺពោះខ្លាំងនោះគឺខាងគ្រូពេទ្យរបស់គាត់បានអោយថ្នាំបំបាត់ការឈឺចាប់ទៅជនរងគ្រោះលេបតែដោយសារតែជនរងគ្រោះជម្ងឺឈឺរាំរៃគួបផ្សំនិងគាត់ជម្ងឺចាស់ទៀតនោះទើបបណ្ដាលអោយគាត់ធ្ងន់ធ្ងរដល់ថ្នាក់និងទៅ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានតែសាច់ញាតិរបស់សពនៅតែមិនអស់ចិត្តក៍បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាព្រោះគាត់គិតថាគ្រាន់តែចុកពោះសោះស្រាប់តែគ្រូពេទ្យោយថ្នលេបនិងចាក់ថ្នាំបែរជាម្ដាយរបស់គាត់ស្លាប់ទៅវិញទាំងម្ដាយរបស់គាត់មានរាងកាយធម្មតានោះទេពេលដែលចូលទៅសំរាកនៅគ្លីនិកខាងលើនោះ ហើយគាត់សូមអំពាវនាវដល់មន្ត្រីសុខាភិបាលអោយជួយដោះស្រាយនុងចុះទៅពិនិត្យសពរបស់ម្ដាយរបស់គាត់ផងព្រោះសពម្ដាយរបស់គាត់គឺនៅតំកល់ទុកនៅឡើយទេព្រោះរឿងនេះគឺស្ថិតក្នុងការសង្ស័យរបស់គ្រួសារសពនៅឡើយនោះទេ ។

img_7415 img_7462 img_7464

img_7217 img_7218 img_7219 img_7220 img_7221 img_7222 img_7223

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More