Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនបុរសម្នាក់មានលាក់ទុកគ្រឿងញៀនមួយកញ្ចប់ជាប់ខ្លួន

img_7224 img_7225 img_7226 ភ្នំពេញ  ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបដឹកអ្នកមានលាក់គ្រឿងញៀនមួយកញ្ចប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី៨ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចស្តុបណតប្រីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមប្រភពព័តមានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុកម្លាំងអន្តរាគមន៍ពិសេសក្រុងសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានធ្វើការល្បាតតាមផ្លូវ2004ស្រាប់តែប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីំពណ័ខ្មៅពាក់ស្លាកលេខព្រៃវែង 1E -0259 ជិះគ្នាពីរនាក់ហើយក្នុងលក្ខណះសង្ស័យក៍កម្លាំងខាងលើបានធ្វើការប្រដេញធ្វើការឆែកឆេរពេលនោះស្រាប់តែជនសង្ស័យទាំងពីរនាក់បានផ្ដួលម៉ូតូចោលហើយបោះចោលថ្នាំញៀនមួយកញ្ចប់និងរត់គេចខ្លួនទាំងពីរនាក់ទុកតែម៉ូតូនៅនិងកន្លែងកើតហេតុតែប៉ុនោះក្រោយមកសមត្ថកិច្ចបានយកម៉ូតូខាងលើយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋាទឹកថ្លា ស្រាប់តែបន្តិចក្រោយមកម្ចាស់ម៉ូតូខាងលើដោយសារតែស្ដាយម៉ូតូក៍ត្រលប់ទៅយកម៉ូតូវិញហើយក៍ត្រូវជាប់ខ្នោះសមត្ថកិច្ច បើតាមសម្ដីពីជនសង្ស័យខាងលើឈ្មោះ ទុំ សាមឿន អាយុ៣១ រត់ឌុប ស្នាក់នៅភូមិចំការឪឡឹក កាកាប ខណ្ឌពោធិ៍សែនជយ ស្រុកភូមិខ្នារុង ស្រុកសំរោង ខេត្តតាកែវ បានអោយដឹងថារូបគេបានដឹកម៉ូយពីម្ដុំភូមិចំការឪឡឹកទៅម្ដុំភូមិត្រពាំងឈូកក្នុងតម្លៃ១២០០០៛ទៅមកហើយពេលទៅដល់នោះជនសង្ស័យនោះបានអោយរូបគេឈប់ចាំបន្តិចហើយគេបានដើរចូលទៅក្នុងប្លុកភូមិត្រពាំងឈូក ហើយពេលនោះម្ចាស់ម៉ូតូដែ់ជាម៉ូតូឌុបនោះបានឈប់ចាំជនសង្ស័យដែលរត់គេចនោះនៅខាងមុខភូមិត្រពាំងឈូកនោះ ក្រោយមកគេក៍បានដើរចេញហើយរូបគេក៍បានឌុបគ្នាទៅផ្ទះវិញដោយមិនដឹងថាជនសង្ស័យនោះមានថ្នាំនៅក្នុងខ្លួននោះទេរហូតដល់ចំនុចខាងលើទើបសមត្ថកិច្ចធ្វើការឃាត់ឆែកឆេរពេលនោះជនសង្ស័យក៍បានបោះថ្នាំចោលហើយរត់គេចខ្លួនពេលនោះម្ចាស់ម៉ូតូភ័យពេកក៍បានរត់គេចខ្លួនបាត់ទាំងពីរនាក់ហើយដោយគិតថាស្ដាយម៉ូតូទើបម្ចាស់ម៉ូតូត្រលប់មកវិញក៍ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះតែម្ដងទៅ។

បច្ចុប្បន្នម្ចាស់ម៉ូតូខាងលើកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ។

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More